កីឡាជាតិ
ជាតិ
លោក សាយ សំអាល់ ក្លាយជាប្រធានកិត្តិយសក្លិបបាល់ទាត់បឹងកេត លោក សាយ សំអាល់ (កណ្តាល)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំក្លិបបាល់ទាត់បឹងកេត, រូបភាពពីហ្វេសប៊ុកបឹងកេត
× រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្លិបបាល់ទាត់បឹងកេត ដែលបានផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីកាលពីខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត។
មិនត្រឹមតែប្រកាសពីការតែងតាំងលោក សាយ សំអាល់ ជាប្រធានកិត្តិយសប៉ុណ្ណោះទេ ក្លិបបឹងកេតថែមទាំងប្រកាសធ្វើជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ យុវជន និងបរិស្ថានទៀតផង។
កាលពីថ្ងៃទី១៣ ខែកញ្ញា ក្លិបបឹងកេតបានបង្ហោះរូបភាពជុំគ្នារវាងលោក សាយ សំអាល់ ជាមួយថ្នាក់ដឹកនាំក្លិបមួយសន្លឹកដោយរៀបរាប់ថា៖«ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លិបបាល់ទាត់បឹងកេតចាប់ពីពេលនេះតទៅ។ លើសពីនេះ ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថាន»៕
Tag:
បាល់ទាត់
បឹងកេត
សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com