ជាតិ
អត្ថបទពាណិជ្ជកម្ម
បេប៊ី អោតឡេត រៀបចំពិព័រណ៍ម្សៅទឹកដោះគោនៅចុងខែកញ្ញានេះ
× ហាង បេប៊ី អោតឡេត នឹងរៀបចំពិព័រណ៍ម្សៅទឹកដោះគោ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៩ និងទី៣០ ខែកញ្ញានេះ នៅហាងបេប៊ី អោតឡេតសាខាវិមានឯករាជ្យ។ ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង ផ្តល់ឱកាសឲ្យអាណាព្យាបាល ជាពិសេសអ្នកម្តាយគ្រប់រូប បានស្វែងយល់ឲ្យកាន់ច្បាស់អំពីគុណភាព និងគុណសម្បត្តិរបស់ប្រភេទម្សៅទឹកដោះគោនីមួយៗ ដែលកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។
ការបំបៅកូនដោយទឹកដោះនៅតែចំណុចអាទិភាពចាំបាច់បំផុត ប៉ុន្តែដោយសារសេដ្ឋកិច្ចរីកចម្រើន ហើយអ្នកម្តាយសម័យបច្ចុប្បន្ន គឺកាន់តែមមមាញឹកនឹងការបំពេញការងារ ដូច្នេះពួកគាត់តែងតែត្រូវការជំនួយបន្ថែមពីម្សៅទឹកដោះគោ ដែលគុណភាព និងគុណប្រយោជន៍ប្រហែលនឹងទឹកដោះម្តាយ។ នេះជាការលើកឡើងរបស់លោក កែវ ឡង់ឌី អគ្គនាយកអភិវឌ្ឍន៍ធុរកិច្ចនៃ ហាងលក់ទំនិញកុមារ Baby outlet
លោក កែវ ឡង់ឌី បន្តថា ពិព័រណ៍នេះរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុនម្សៅទឹកដោះគោ បានពន្យល់ពីលក្ខណៈពិសេស និងគុណសម្បត្តិម្សៅទឹកដោះគោរបស់ខ្លួន ទៅដល់អាណាព្យាបាល ក៏ដូចជាអនុញ្ញាតឲ្យអាណាព្យាបាលបានយល់បន្ថែម និងងាយស្រួលជ្រើសរើសថាតើម្សៅទឹកដោះគោប្រភេទដែលល្អ ស័ក្តិសមនឹងកូនៗរបស់ខ្លួន។ លោក កែវ ឡង់ឌី បញ្ជាក់ថា៖«ដោយសារមានអាណាព្យាបាលដែលមានកូនតូចៗជាច្រើន មានក្តីកង្វល់ពីការជ្រើសរើសទឹកដោះគោ ឬសម្ភារកុមារដែលមានគុណភាពល្អសម្រាប់កូនៗរបស់ពួកគាត់ ដូច្នេះមាតាបិតាពិព័រណ៍នេះ នឹងក្លាយជាវេទិកាឲ្យពួកគាត់មានឱកាសបានស្វែងយល់កាន់ច្បាស់ និងស្រួលក្នុងការជ្រើសរើសផលិតដែលល្អសម្រាប់កូនៗ»។
អ្នកម្តាយ មាតាបិតា ឬអាណាព្យបាលដែលចូលរួមក្នុងពិព័រណ៍នេះ នឹងទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ និងទទួលបានការបញ្ចុះពិសេសផងដែរ។
ដូច្នេះសូមចូលរួមទាំងអស់គ្នា ដោយឥតគិតថ្លៃ នៅថ្ងៃទី ២៩ និងទី២ឲ៣០ ខែកញ្ញានេះ នៅហាងទំនិញកុមារ បេប៊ី អោតឡេត សាខាវិមានឯករាជ្យ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទ 017 887 746 និងលេខ 016 789 669៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com