ព្យញ្ជនៈទាំង៣៣ តួ គឺមានជើងតែមួយ ដោយខុសគ្នាៗ តែដោយឡែក ព្យញ្ជនៈ «ញ» មានលក្ខណៈពិសេសត្រង់ថា មានជើងព្យញ្ជនៈពីរបែប គឺជើងសរសេរដោយ «្ញ »និង«ញ» ។ តែបើជើងព្យព្ជានៈទាំងពីរនេះឈរលើពាក្យដែលមានតួនាទីខុសគ្នា នឹងមានការផ្លាស់ប្តូរ។
ជើងព្យញ្ជនៈ «ញ» ដែលជាជើងរបស់ស្រះ «ញ» បើកាលណាគេយកជើង «ញ» ទៅផ្ញើនឹងព្យព្ជានៈ «ញ» នោះ អក្សរ«ញ» នឹងត្រូវកំបុតជើង ជាជើង( ្ញ)។ រីឯជើង«ញ» ដែលត្រូវផ្ញើនឹងជើង«ញ» នោះ នឹងរក្សាជើង«ញ» ដូចជាព្យព្ជានៈរបស់វាដដែល។
ពាក្យដែលប្រើដោយជើងព្យញ្ជនៈ«ញ» ត្រូវប្រែមកជើង (្ញ) មានដូចជា៖ ខ្ញុំ, ខ្ញក, ខ្ញង់, ខ្ញាក, ខ្ងារ, ខ្ញាំ, ខ្ញិកខ្ញុក, ខ្ញែតៗ, ខ្ញែកខ្ញក, ខ្ញែម, ខ្ញៀវខ្ញារ, ខ្ញូច, ខ្ញាល់។ល។
ចំពោះពាក្យដែលប្រើដោយជើងព្យញ្ជនៈ«ញ» ដែលរក្សាភាពដើមដូចជាព្យញ្ជនៈដដែលនោះ មានដូចជា៖ អនុញ្ញាត, កញ្ញា, បញ្ញើ, បញ្ញា, អញ្ញើញ, សញ្ញា, បញ្ញត្តិ, កតញ្ញូ, ការុញ្ញចិត្ត, តក្កវិញ្ញូ, ទោសញ្ញូ, ធញ្ញជាតិ, បញ្ញវន្ត, បរិញ្ញាបត្រ, បដិញ្ញា, ពញ្ញាក់ ។ល៕