ព័ត៍មានសុខភាព
អន្តរជាតិ
អាជ្ញាធរ​ក្រុង​ហាណូយ​ឲ្យ​ពលរដ្ឋ​ឈប់​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា ដើម្បី​លើកមុខ​មាត់​ទីក្រុង​
08, Oct 2018 , 11:39 pm        
រូបភាព
មនុស្សតាមចាប់ឆ្កែ ដើម្បីយកវាធ្វើដំណីអាហារ។ រូបថត AFP
មនុស្សតាមចាប់ឆ្កែ ដើម្បីយកវាធ្វើដំណីអាហារ។ រូបថត AFP
ដោយ: ធីតា
​អាជ្ញាធរ​ក្រុង​ហាណូយ ប្រាប់​ពលរដ្ឋ​ឲ្យ​ឈប់​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា ក្នុង​គោលបំណង​ជាពិសេស​លើ​ការពង្រឹង​រូបភាព​ទីក្រុង​ទាំងមូល ក្នុងនាម​ជា​ក្រុង​ស៊ី​វិ​ល័យ និង​ទំនើប​។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ស្កាល់​ការ​រាលដាល​មេរោគ​ផ្សេងៗ ក៏ដូចជា​ជំងឺ​ឆ្កែឆ្កួត​ផងដែរ​។​

 
​ហាង​ជាង​១០០០​កន្លែង​នៅក្នុង​ទីក្រុង​ហាណូយ មានមុខ​ម្ហូប​សាច់​ឆ្កែ និង​សាច់​ឆ្មា ដែលជា​ហេតុដែល​អាជ្ញាធរ​ក្រុង​ហាណូយ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​កិត្តិនាម​ទីក្រុង​របស់ខ្លួន​។ បើតាម​ការផ្សាយ​របស់ Channel News Asia វៀតណាម មិន​ចង់​ឲ្យ​ជនបរទេស និង​ទេសចរណ៍​ទូទៅ​វាយតម្លៃ​ខ្លួន អាក្រក់​នោះឡើយ​។​
 
​គណៈកម្មការ​ប្រជាជន​ក្រុង​ហាណូយ បាន​សរសេរ​នៅក្នុង​សេចក្តីណែនាំ​របស់ខ្លួន កាលពីពេល​ថ្មីៗ​កន្លងមក​ថា​៖ «​ការលក់ដូរ ការសម្លាប់ និង​ការប្រើប្រាស់​សាច់​ឆ្កែ និង​ឆ្មា ធ្វើ​ឲ្យ​មាន​ទស្សនៈ​អវិជ្ជមាន​ជាច្រើន​ពី​សំណាក់​ជនបរទេស និង​ភ្ញៀវទេសចរ ទាក់ទង​នឹង​ការរស់នៅ​ក្នុង​ក្រុង​ហាណូយ​ទាំងមូល​។​
 
​បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​ក៏បាន​ព្រមាន​ផងដែរ ជុំវិញ​ការឆ្លង​ជំងឺ​ផ្សេងៗ ដោយសារតែ​ការបរិភោគ​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​ទាំងនោះ ជាពិសេស​ជំងឺ​ឆ្កែឆ្កួត ដែលមាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​២​នាក់​បាន​ឆ្លង​រោគ នៅ​ឆ្នាំ​២០១៨​នេះ​៕
 

Tag:
 ឆ្កែ​
  ឆ្មា​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com