ជាតិ
អត្ថបទពាណិជ្ជកម្ម
vivo សម្ពោធ​ម៉ូ​ដែល V11&V11i ដ៏​ស្រស់ស្អាត និង​ទំនើប​ជា​ផ្លូវការ​ហើយ​!!!!
16, Sep 2018 , 11:19 am        
រូបភាព
​​ភ្នំពេញ​ថ្ងៃទី​15 ខែកញ្ញា ឆ្នាំ​2018 នៅ​សណ្ឋាគារ​សុខា ក្រុមហ៊ុន​vivo​បានធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ម៉ូ​ដែល V11&V11i ដែលជា​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​នៃ​ម៉ូ​ដែល​ត្រកូល​V និង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស និង​ជាពិសេស​ក៏មាន​ការចូលរួម​ពី​តារា​តំណាង​របស់​ក្រុមហ៊ុន​vivo​គឺ​លោក ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី តែ​មិនមាន​វត្តមាន​របស់​ក​ញ្ញា ឡូ​រ៉ា ម៉ម នោះទេ​ព្រោះតែ​គាត់​ជាប់​ធុរៈ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​កញ្ញា ឡូ​រ៉ា ម៉ម ក៏បាន​ចេញ​វី​ឌី​អូ​សូម​អភ័យទោស​សម្រាប់​ការខកខាន​មិនបាន​ចូលរួម​និង​សូម​អបអរសាទរ​ដល់​ការសម្ពោធ​ម៉ូ​ដែល V11&V11i អោយមាន​ជោគជ័យ​ក្នុង​ការលក់​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ គេ​ឃើញ​មាន​វត្តមាន​តារា​ល្បី​ប្រុស​ពីររូប​ទៀត​បាន​ចូលរួម​ផងដែរ​នោះ​គឺ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង លោក នី រតនា​។ លើក​នេះ​ក៏​ជា​លើកទីមួយ​សម្រាប់​ក្រុមហ៊ុន​vivo​ដែល​ធ្វើ​កម្មវិធី​សម្ពោធ​ដ៏​ធំ​នេះ​កើតឡើង តាំងពី​ក្រុមហ៊ុន​បាន​ចូលមក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ​2017 គិត​មកដល់ពេលនេះ​គឺមាន​រយះពេល​ជាង​មួយឆ្នាំ​ហើយ​។

យើង​សង្កេតឃើញថា​ក្រុមហ៊ុន​vivo​ក៏បាន​អោយ​អតិថិជន​របស់ខ្លួន​ធ្វើការ​ក​ម្ម៉​ង់​ទិញ​នូវ​ម៉ូ​ដែល V11&V11i មុន​ថ្ងៃ​សម្ពោធ​ផងដែរ​។ ជាក់ស្តែង​ក៏មាន​អតិថិជន​ជាច្រើន​ធ្វើការ​ក​ម្ម៉​ង់​ទុក​នូវ​ម៉ូ​ដែល​ថ្មី​របស់​vivo​នេះ​តាម​បណ្តា​ហាង​នានា ទោះ​មិនទាន់​ដឹង​តម្លៃ​ពិតប្រាកដ​ក៏ដោយ​។ ហើយ​អ្វីដែល​ធ្វើអោយ​អ្នក​គ្រប់គ្នា​ទន្ទឹងរង់ចាំ​នោះ​គឺ​តម្លៃ​ជាក់លាក់​នៅ​ថ្ងៃ​សម្ពោធ​នេះ​តែម្តង បន្ទាប់ពី​ក្រុមហ៊ុន​vivo​បានធ្វើការ​បង្ហើប​តម្លៃ​នៃ​ម៉ូ​ដែល V11&V11i ពីរដង​នៅលើ​ផេ​ក​ផ្លូវការ​របស់ខ្លួន ដោយ​លើកទីមួយ​បានដាក់​តម្លៃ V11 ក្រោម 430$ និង​V11i​ក្រោម 330$ ចំណែក​លើក​ទី​ពីរ V11​ក្រោម​410$ និង V11i ក្រោម 310$​។ ប៉ុន្តែ​ពេលនេះ​តម្លៃ​បានចេញ​ជា​ផ្លូវការ​ហើយ​គឺ V11​តម្លៃ 399$ និង V11i តម្លៃ 299$​។ តម្លៃ​នេះ​ពិតជា​ពិសេស​ខ្លាំង​មែនទែន បើ​ធៀប​ជាមួយនឹង​សមត្ថភាព V11&V11i​។ 



 +ចំពោះV11ដែលមានចំនុចពិសេសដូចជា:
-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
 -អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
-ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី
-បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units) 
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1 
-Qualcomm 660AIE Octa-core 1.95GHz
-RAM 6GB + ROM 128GB
+ចំពោះV11iដែលមានចំនុចពិសេសដូចជា:
-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
-អេក្រង់ 6.3inch" (FHD+2280*1080) IPS
-ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី
-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1 
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)
 
 

 
ជាមួយនឹងកម្លាំងម៉ាស៊ីននិងចំនុចពិសេសប៉ុននេះ គឺអាចនិយាយបានថាតម្លៃរបស់ V11&V11i
ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះអ្នកប្រើប្រាស់ទូទៅ។ ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍ទៅលើម៉ូដែលទាំងពីរអាចធ្វើការកម្ម៉ង់ទិញបានតាមហាងទូរស័ព្ទនានាទូរទាំងប្រទេស និងរាល់ការកម្ម៉ង់លើកនេះលោកអ្នកនឹងទទួលបានកញ្ចប់កាដូរពិសេសជាច្រើនមានដូចជា: 
1. កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត
2.  ដងសែលហ្វី 3
3. ដបទឹករក្សាកម្តៅ 4
4. កាស និងបន្តោង vivo 5
5. ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង 24 សប្តាហ៍។


 
ការសម្ពោធ V11&V11i លើកនេះពិតជាមិនធម្មតានោះទេ ព្រោះការសម្ពោធធ្វើពីរថ្ងៃជាប់គ្នាតែម្តងគឺថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018ជាមួយនឹងម្ចាស់ហាងនានាទូទាំងប្រទេសដើម្បីប្រកាសអំពីតម្លៃជាក់លាក់របស់ V11&V11i និងថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018ជាមួយអតិថិជនផ្ទាល់តែម្តងដែលធ្វើឡើងនៅកោះពេជ្រ ចាប់ពីម៉ោង4ល្ងាចតទៅក្នុងកម្មវិធី vivo Music Run Glow Concert! មានការរត់នៅក្រោមភ្លើងពណ៌ចម្រុះ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគុំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា និងមានការចូលរួមពីតារាតំណាងទាំងបីរបស់ក្រុមហ៊ុនគឺលោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ព្រមទាំងតារាល្បីផ្សេងៗទៀតផងដែរ។ ដូចនេះកុំភ្លេចចូលរួមកម្មវិធីដ៏អស្ចារ្យទាំងអស់គ្នា ឬអាចទស្សនាការផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ហង្សមាស និងមានliveផ្ទាល់ពីផេកផ្លូវការរបស់ក្រុមហ៊ុនvivo។ 


 


 
 








© រក្សាសិទ្ធិដោយ thmeythmey.com