ជាតិ
អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍​ពេញ​១​កន្លែង​លើ​ជំនាញ​ច្បាប់​ពី​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​
16, Sep 2018 , 4:16 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ ១០០ ភាគរយ ចំនួន ១ កន្លែង​លើ​ជំនាញ​ច្បាប់ សម្រាប់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​សាកលវិទ្យាល័យ AUPP បានចេញ​កាលពី​ថ្ងៃអាទិត្យ​នេះ អាហារូបករណ៍ ១ កន្លែង​នេះ ត្រូវបាន​ឧបត្ថម្ភ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត David Moser សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ AUPP​។ 


 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត David Moser មានប្រសាសន៍ថា​៖ «​ខ្ញុំ​ផ្តល់​អាហារូបករណ៍​នេះ ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​ឆ្នើម​បំផុត​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ឱ្យទទួល​បានការ​អប់រំ​មួយ​ដ៏​ល្អ​បំផុត សម្រាប់​ចូលរួមចំណែក​ជួយ​ពង្រឹង​វិស័យ​ច្បាប់​នៅ​កម្ពុជា​។​”


 
​ក្នុង​បំណង តបស្នង​សងគុណ​ដល់​មាតាបិតា​របស់លោក សាស្ត្រាចារ្យ​បាន​ប្រសិទ្ធិ​នាម​ថា​៖ «​អាហារូបករណ៍​របស់ The Gene & Phyllis Moser​។​»


 
AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត និង​មាន​កម្មវិធីសិក្សា​យកស​ញ្ញាប​ត្រ​ពី មួយ​ចេញ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា UA នៅ​អាមេរិក​។​


 
AUPP សូម​អញ្ជើញ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់​មក​ទទួល​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់​អាហារូបករណ៍ និង​កម្មវិធីសិក្សា​ដោយផ្ទាល់​នៅ​សាកលវិទ្យាល័យ AUPP​។​


 
AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ភូមិ​ក្រោលគោ ផ្លូវ​២០១R សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com