ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​រស់នៅ​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​កាន់​តែមាន​សុខភាព​ល្អ​ទៅ​?
17, Sep 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​អាចជា​រឿង​មួយ​ងាយ​ស្រូល​ដែរ ក្នុងការ​បំពេញ​តួនាទី​ក្នុងសង្គម និង​គ្រួសារ​ដើម្បី​ឲ្យ​ខ្លួនឯង​មាន​សុខភាព​ល្អ​។



ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​តូច​ទៀត​ដើម្បី​ឲ្យ​ដំណើរការ​នេះ​កាន់តែ​ងាយស្រួល​ថែម​មួយកម្រិត​ទៀត​៖
 
•​ ​បង្ការ​ការ​ញ៉ាំ​ច្រើន​ជ្រុល​តាមរយៈ​ការផ្លាស់ប្តូរ​ទំហំ​ចាន​ញ៉ាំ​បាយ​
 
•​ ​ចូរ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​សុទ្ធ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​
 
•​ ​ចូរ​ធ្វើ​អ្វីៗ​កុំ​ចូលចិត្ត​នៅ​មួយកន្លែង និង​កាត់បន្ថយ​ការ​អង្គុយ​។ កាត់បន្ថយ​ការចំណាយ​ពេល​មើល​ទូរទស្សន៍ លេង​អ៊ី​ន​ធើ​ណេ​ត ឬ​លេង​វីដេអូ​ហ្គេម​។​
 
•​ ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ទឹក​ផ្លែឈើ ភេសជ្ជៈ​កីឡា និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។ ផ្ទុយទៅវិញ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​វិញ​។ 
 
•​ ​ចូរ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ចាប់ពី ៣០​នាទី ទៅ ៦០​នាទី​ក្នុង​មួយដង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com