ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បំបាត់​បញ្ហា​ស្បែក​ស្ងួត គួរតែ​…
18, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្បែក​ដែល​រមាស់ ហើយ​ស្ងួត​ទៀត​អាចជា​រឿង​មួយ​រំខាន ហើយ​អាច​បង្ក​ជាការ​ឈឺចាប់​បាន​។ សំណាង​ដែរ បញ្ហា​នេះ​ភាគច្រើន​អាច​បង្ការ​បាន​។



យក​ល្អ​គួរតែ​ព្យាយាម​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​នេះ​៖
 
•​ ​ងូតទឹក​ក្តៅ​ឧណ្ហៗ និង​កុំ​ងូត​យូរពេក​។ ចូរ​ប្រយ័ត្ន​ទៅលើ​ការ​ជូត​កន្សែង​ស្ងួត​ពេក តែ​ត្រូវ​លាប​ក្រែ​ម​ផ្តល់​សំណើម​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។​
 
•​ ​ចូរ​ជ្រើសរើស​ក្រែ​ម​ផ្តល់​សំណើម​ដែល​ខាប់ ឬ​ប្រេង​លាប​ជំនួស​ការប្រើ​ឡូ​សិន​វិញ​។​
 
•​ ​ចូ​ជ្រើសរើស​ផលិតផល​ណា​ដែល​គ្មាន​ជាតិ​ទឹកអប់​ក្រអូប ព្រោះ​វា​នឹងមិន​ងាយ​ធ្វើ​ឲ្យ​ស្ងួត និង​រលាក​ដល់​ស្បែក​ឡើយ​។​
 
•​ ​ចូរ​បើក​ដំណើរការ​ម៉ាស៊ីន​ផ្តល់​សំណើម​ដល់​បរិយាកាស​ក្នុង​បន្ទប់​
 
•​ ​ចូរ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ ឬ​ប្រើប្រាស់​ទឹក​លាងដៃ​អនាម័យ​។ ចូរ​ប្រើប្រាស់​ក្រែ​ម​លាប​ដៃ​ប្រភេទ​ក្រាសៗ​ក្រោយពី​លាង​សម្អាត​ដៃ​ម្តងៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com