ជាតិ
ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​សំរោង​ក្នុងស្រុក​កំពង់សីលា ត្រូវ​បិទ​បណ្តោះអាសន្ន​
17, Sep 2018 , 4:46 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរ​ផ្អាក​ការធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​តូច​-​ធំ​គ្រប់​ប្រភេទ ជា​បណ្ដោះអាសន្ន ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់​សិលា ដែល​ប្រាប់​សារព័ត៌មាន Thmey Thmey តាម​ទូរ​សព្ទ នា​ថ្ងៃ​១៧​កញ្ញា​នេះ​។

 
 
​លោក សៅ បុរី​វឌ្ឍនៈ បានបញ្ជាក់​៖«​ស្ថិតក្នុង​ពេលនេះ ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវថ្នល់​លើ​កម្ពស់​២​តឹក ដែលមាន​ប្រវែង​១០០​ម៉ែត្រ​។ ស្ថានភាព​បែបនេះ ទឹក​នៅតែ​បន្ត​ឡើង​ថែមទៀត​»​។​
​អភិបាលស្រុក​រូបនេះ បន្ថែមថា ខណៈ​នេះ លោក កំពុង​ស្ថិតនៅ​ចំណុច​ស្ពាន​សំរោង ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សម្រួល​ចរាចរណ៍​នៃ​ការបិទផ្លូវ​ជា​បណ្ដោះអាសន្ន​នេះ​៕

 

Tag:
 ទឹកភ្លៀង​
  ផ្លូវជាតិ​លេខ​៤
  ស្ពាន​សំរោង​
© រក្សាសិទ្ធិដោយ thmeythmey.com