ជាតិ
រថយន្ត
Mercedes-Benz V-Class ជម្រើស​រថយន្ត​ដ៏​ប្រណិត និង​លេចធ្លោ​សម្រាប់​លោកអ្នក​
17, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ដ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ សម្រាប់​ធ្វើដំណើរ​ទៅកាន់​ទីជិត ឬ​ឆ្ងាយ​។  ក្រុមហ៊ុន Mercedes-Benz សូម​ណែនាំ​រថយន្ដ V-Class មាន​៧​កៅអី ដែល​អាំ​ច​ឲ្យ​លោកអ្នក អាចធ្វើ​ដំណើរ​បាន​ជុំ​គ្រួសារ ឬ​អាចជា​ការិយាល័យ​តូច​មួយ ដែល​អា​ចល័ត​បាន​គ្រប់​ទីកន្លែង​។​


 
​រថយន្ត​ម៉ូ​ឌែ​ល V-Class នៃ​ត្រកូល​Mercedes-Benz ជា​ប្រភេទ​រថយន្ត​ប្រណិត ដ៏​លេចធ្លោ​មួយ​សម្រាប់​ការធ្វើដំណើរ​គ្រប់​កាលៈទេសៈ​។ V-Class ជា​ប្រភេទ​រថយន្ត VIP​សម្រាប់​ដឹក​សមាជិកគ្រួសារ  និង​ប្រើ​ក្នុង​ធុរកិច្ច ជាមួយ​ដៃគូ​ជំនួញ ដែល​ពោរពេញ​ដោយ​ផាសុកភាព និង​មាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​។​
 
V-Class នៃ​ត្រកូល​Mercedes-Benz ត្រូវបាន​ច្នៃប្រឌិត​ឡើង ដោយ​គិតពី​គុណប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ និង​បរិស្ថាន ភាពប្រាកដនិយម​នៃ​ឧត្តមភាព ការ​រចនា​តាមបែប​គ្រួសារ​ទាន់សម័យ​។ 


 
V-Class ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​សូត 2.2 កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់ ម៉ា​សូត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​។ ប្រភេទ​រថយន្ត​ដ៏​ស៊ិ​ច​ស៊ី និង​លេចធ្លោ​នេះ មាន​កៅអីអង្គុយ​ចំនួន​៧ ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​ចំកណ្តាល​សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូច ធំ ដោយ​ភាពងាយស្រួល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត V-Class បាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែល​អាច​បំពេញបាន​ស្ទើរតែ​ទាំងអស់ នូវ​សេចក្តីត្រូវការ​របស់លោក​អ្នក​។  






 
​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មកកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz នៅតាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ឬ​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ ០២៣ ២៣១ ៤៨៨ ឬ ០១៧ ២៣១ ៤៨៨ ៕ 

Tag:
 Mercedes
 V-Class
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com