ជាតិ
អភិបាលខេត្តកំពង់ស្ពឺ បានផ្តល់ម៉ូតូ៤គ្រឿងបន្ថែមដល់សិស្សនិទ្ទេសA រូបភាពបានពីអភិបាលខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានផ្ដល់រង្វាន់ម៉ូតូចំនួន៤គ្រឿងបន្ថែម ដល់សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ ដែលទទួលបាននិទ្ទេសA ក្រោយក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡងបាក់ជាលើកទី២។ ការផ្តល់រង្វាន់នេះ បានធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកញ្ញានេះ។
កន្លងមក អភិបាលខេត្តរូបនេះ បានផ្ដល់ម៉ូតូដល់សិស្សនិទ្ទេសA នៅខេត្តកំពង់ស្ពឺចំនួន៣នាក់រួចមកហើយ ក្រោយពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី១។
សរុបខេត្តកំពង់ស្ពឺ សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨ ទទួលបាននិទ្ទេសAមានចំនួន៧នាក់ ដោយម្នាក់ទទួលបានម៉ូតូមួយគ្រឿង ពីលោក វ៉ី សំណាង។ សិស្សទាំង៧នាក់ រួមមាន សិស្ស ឈ្មោះ អ៉ឹង ហ្គិចភីង, សេង ម៉ូលីដាលែន និង ណាត់ ប៊ុនណេន មកពីវិទ្យាល័យកំពង់ស្ពឺ។ សិស្ស ឈ្មោះ ហ៊ត ឈៀវហេង មកពីវិទ្យាល័យត្រែងត្រយឹង, សិស្សឈ្មោះ ជា បរិបូរ មកពីវិទ្យាល័យវាលពង់, សិស្សឈ្មោះ អេង បញ្ញា មកពីវិទ្យាល័យចាន់ថ្នាល និងសិស្ស យី សៀកឡេង មកពីវិទ្យាល័យបាត់ដឹង៕
Tag:
អប់រំ
និទ្ទេស
ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com