កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin ចាញ់ Alvarez ក្នុងជំនួប​ជម្រះបញ្ជី និង​ចង់​សងសឹក​ក្នុងជំនួប​លើក​ទី​៣
17, Sep 2018 , 10:39 pm        
រូបភាព
Canelo Alvarez ជា​អ្នក​គ្រោង​ខ្សែក្រវ៉ាត់​ពិភពលោក WBC និង WBA ដោយ​ការ​ឈ្នះ​កីឡាករ Gennady Golovkin ក្នុងជំនួប​កាត់សេចក្តី​ដើម្បី​ដឹង​ស​ខ្មៅ​លើក​ទី​២​នៅ​សង្វៀន T-Mobile Arena ក្នុង​ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​។​


 
​កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez បាន​យកឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆន្ទ​ដោយ​នាំមុខ​ពិន្ទុ​នៅ​ប៉ុន្មាន​ទឹក​ចុងក្រោយ ១១៤-១១៤ ១១៥-១១៣ និង ១១៥-១១៣ លើ​អ្នក​ប្រដាល់​កា​ហ្សា​ក់​ស្ថាន Golovkin ដែល​ធ្វើ​បានល្អ​ជាង​នៅ​ទឹក​ដំបូង​ក្រោយ​បញ្ចប់​ការប្រកួត​ពេញ​ទាំង​១២​ទឹក​។​
 
​នេះ​ជា​ជំនួប​លើក​ទី​២​ហើយ​រវាង​អ្នក​ទាំង​ពីក្រោយ​មិន​អស់ចិត្ត​រៀងខ្លួន​នា​ការប្រកួត​លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​នៅ​សង្វៀន​ដដែល​នេះ ដោយ​ទទួលលទ្ធផល​ត្រឹម​ស្មើគ្នា​។ 
Gennady Gennadyevich Golovkin ឬ GGG វ័យ​៣៦​ឆ្នាំ ទើប​ស្គាល់​បរាជ័យ​ជា​លើកដំបូង​ក្នុង​អាជីព​ប្រដាល់​របស់គេ​សម្រាប់​ការប្រកួត​លើក​ទី​៤០​នេះ ក្រោម​ថ្វៃ​ដី​គូប្រជែង​ដ៏​ស្វិតស្វាញ Alvarez វ័យ​២៨​ឆ្នាំ​ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​៥៣​លើក​ទាំង​លើក​នេះ ក្នុងនោះ​ឈ្នះ​៥០​ដង ស្មើ​២ និង​ចាញ់​១​លើក​។​


 
Alvarez ដែល​ធ្លាប់​បានឈ្នះ​ខ្សែ​ពិភពលោក​ទម្ងន់​មធ្យម​បាន​សារភាព​នៅពេល​បញ្ចប់​ការប្រកួត​ថា​៖«​អ្នក​ឲ្យ​ទឹក​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ត្រូវតែ​ឈ្នះ​នៅ​ទឹក​ចុងក្រោយ​ហើយ​នោះ​ជា​អ្វីដែល​ខ្ញុំ​ធ្វើបាន​»​។​
 
​ដោយឡែក GGG វិញ​ក៏បាន​ប្រាប់​អ្នកព័ត៌មាន​ដែរ​ថា​៖«​ខ្ញុំ​មិន​និយាយថា​តើន​រណា​សម​នឹង​ឈ្នះ​នៅ​រាត្រី​នេះ​ទេ​ព្រោះ​ជ័យជម្នះ​នេះ​បាន​ធ្លាក់​ទៅ Alvarez ពី​សំណាក់​ចៅក្រម​។ ខ្ញុំ​គិតថា​ខ្ញុំ​វាយ​បានល្អ​ប្រជា​ង​អ្វីដែល Alvarez បានធ្វើ​។ យើង​ចង់​ឲ្យ​មានការ​ប្រកួត​ទី​៣ យើង​នឹង​ចរចា​នៅពេល​ក្រោយ ហើយ​នោះ​ជា​អ្វីដែល​យើង​ចង់បាន​»៕

Tag:
 ប្រដាល់​
  Saul Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com