ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​សំរោង ស្រុក​កំពង់​សិលា​បាន​បើក​ឲ្យ​ចរាចរណ៍​វិញ​ហើយ​
18, Sep 2018 , 10:08 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ ក្រោយពី​មានការ​បិទផ្លូវ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ដោយសារ​ជំនន់​ទឹកភ្លៀង​។



ព្រឹក​ថ្ងៃទី​១៨​កញ្ញា​នេះ ជំនន់​ទឹកភ្លៀង​ដែល​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ បាន​ស្រក​ផុតពី​ផ្លូវថ្នល់​អស់ហើយ ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​តូច​-​ធំ​ធ្វើដំណើរ​បានជា​ធម្មតា​ឡើងវិញ ។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕
 

Tag:
 ទឹកភ្លៀង​
  ផ្លូវជាតិ​លេខ​៤
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com