អត្ថបទពាណិជ្ជកម្ម
AMK បង្កើតកម្មវិធីបរិច្ចាគឈាម ដើម្បីរួមចំណែកសង្គ្រោះជីវិត
× គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ (AMK) បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើតកម្មវិធីផ្តល់ឈាមលើកទី១ ដោយមានការចូលរួមស្ម័គ្រចិត្តពីគណៈគ្រប់គ្រង និងបុគ្គលិករបស់AMKផ្ទាល់។ កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះ ដែលត្រូវការឈាម និងលើកទឹកចិត្តអោយមានការចូលរួមបរិច្ចាគឈាម ពីសំណាក់ស្ថាប័នក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងសង្គម។
កញ្ញា ជា សុធារ៉េ គិលានុបដ្ឋាយិកានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK បានឲ្យដឹងថា ការបរិច្ចាគឈាមគឺមានសារសំខាន់ខ្លាំងណាស់ ព្រោះវាអាចសង្គ្រោះជីវិតមនុស្សបាន។ កញ្ញា បន្តទៀតងថា AMK នឹងរៀបចំកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តនេះនៅពេលខាងមុខទៀតផងដែរ។
កញ្ញា ជា សុធារ៉េ បន្តដូច្នេះថា៖ «នេះជាលើកទី១ហើយដែលAMKបានធ្វើកម្មវិធីផ្តល់ឈាមនេះឡើង ក្នុងគោលបំណងជួយដល់ជនរងគ្រោះដែលត្រូវការឈាម ហើយការស្ម័គ្ររបស់យើងនៅថ្ងៃនេះ គឺចេញពីបេះដូងរបស់យើងទាំងអស់គ្នា ទៅដល់ជនរងគ្រោះ មិនថាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៏ រងគ្រោះដោយសារជំងឺធ្ងន់ធ្ងរ ឫមួយកូនក្មេងដែលមានជំងឺផ្សេងៗដែលត្រូវការឈាម។ ការផ្តល់ឈាមមិនមែនតែសម្រាប់សាច់ញាតិ ឬបងប្អូនរបស់យើងប៉ុណ្ណោះទេ តែវាគួរតែធ្វើឡើងសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏នឹងជួយយើង នៅពេលណាដែលយើងត្រូវការវាវិញផងដែរ»។
នៅថ្ងៃនេះមានបុគ្គលិកជាច្រើននាក់ ព្រមទាំងថ្នាក់ដឹកនាំអេអឹមខេផងបានស្ម័គ្រចិត្តបរិច្ចាគ ដើម្បីជាការរួមចំណែកជួយដល់ជនរងគ្រោះដែលត្រូវការឈាមបន្ទាន់ដើម្បីសង្គ្រោះជីវិត។ ពួកគាត់ បានលើកឡើងដូចៗគ្នាថា ការបរិច្ចាគឈាមគឺចាំបាច់ និងស្នើឲ្យសាធារជនចូលរួមចរិច្ចាគដូចខ្លួនដែរ។
បើតាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងមួយថ្ងៃៗ កម្ពុជាត្រូវការឈាមប្រមាណចំនួន ២០០ ប្លោក ដើម្បីផ្តល់ឲ្យជនរងគ្រោះ ខណៈតម្រូវការឈាមបានកើនឡើងជាងរៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៨នេះ តម្រូវការឈាមមានប្រមាណ ៨៥,០០០ប្លោក ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលសម្រាកព្យបាល នៅគ្រប់មន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាម ប្រមាណ៧៥០០០ប្លោក។ ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅតែបន្តអំពាវនាវឲ្យសាធារណជន ចូលរួមបរិច្ចាគឈាមឲ្យបានកាន់ច្រើនថែមទៀត៕
ទស្សនាវីដេអូ៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com