អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានសហការជាមួយក្រុមហ៊ុនស្មាត អាស្យាតា រៀបចំការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងលក្ខណៈពិភពលោកនេះ រៀបចំឡើងក្នុងបំណងបំផុសគំនិតរបស់យុវជន ក៏ដូចជាជួយឱ្យយុវជនកម្ពុជា ត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះជីវិត នៅក្រោយអវសាននៃពិភពលោក អេអាយ និងស្របពេលដែលពិភពលោក កំពុងឈានដល់សម័យកាលបដិវត្តន៍រ៉ូបូត។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ដែលតម្រូវឱ្យសិស្សានុសិស្សមកពីសាលាផ្សេងៗ ប្រកួតប្រជែងជាក្រុម ជុំវិញការដំឡើងគ្រោងរ៉ូបូត «LEGO Mindstorms Robot»។
ក្រុមបេក្ខជនប្រកួតប្រជែង នឹងត្រូវវិនិច្ឆយតាមរយៈការរៀប ឬដំឡើងរ៉ូបូត ស្ថិតក្រោមពេលវេលាកំណត់ ដើម្បីប្រកួតដណ្ដើមសិទ្ធិប្រកួត នៅជុំអន្តរជាតិបន្តទៀតនៅក្នុងប្រទេសថៃ នៅក្នុងខែវិច្ឆិកាខាងមុខ។ ក្រុមនីមួយៗត្រូវមានសមាជិកពីរ ឬបីនាក់ អមជាមួយគ្រូដឹកនាំម្នាក់។
វិញ្ញាសាប្រកួត្រូវបានចែកចេញជាពីរប្រភេទ គឺទី១ សម្រាប់កុមារអាយុពី១៣ ដល់១៥ឆ្នាំ និងទី២ គឺសម្រាប់យុវជនអាយុពី១៦ ដល់១៩ឆ្នាំ។
ក្រុមហ៊ុនស្មាត អាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចូលរួមយ៉ាងឆាប់រហ័ស ក្នុងការឧបត្ថម្ភការប្រកួតប្រជែងនេះនៅក្នុងប្រទេសកម្ពុជា ហើយក្លាយជាដៃគូទូរគមនាគមន៍សម្រាប់ព្រឹត្តិការណ៍នេះតែម្ដង។
នាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា លោក Thomas Hundt ដែលជាអ្នកអភិវឌ្ឍន៍មុនគេ និងជានវានុវត្តន៍ជន នៅក្នុងឧហ្សាកម្មទូរគមនាគមន៍ដ៏ល្បីឈ្មោះ ចំពោះចក្ខុវិស័យ និងសន្និច្ច័យអស្ចារ្យ បានទទួលស្គាល់ថាលោកពុំមានការស្ទាក់ស្ទើរអ្វីឡើយ ចំពោះការធ្វើកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា ៖«កម្មវិធីដ៏គួរឱ្យទន្ទឹងរង់ចាំនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា គឺជាប្រការមួយដែលគួរឱ្យចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា ការជួយឱ្យយុវជនកម្ពុជាចូលរួមជាមួយនឹងបច្ចេកវិទ្យារ៉ូបូតនឹងពង្រីកភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហា តាមរយៈចំណេះជំនាញដ៏ឆ្លាតវៃ«។
សម្រាប់លោក Thomas Hundt ការផ្តួចផ្ដើមព្រឹត្តិការណ៍បច្ចេកវិទ្យាក្នុងសណ្ឋាននេះ នឹងបំផុសចំណាប់អារម្មណ៍ឱ្យយុវជន បន្តសិក្សាក្នុងមុខវិជ្ជាស្ទែម និងអាយ ស៊ី ធី ដែលក្រុមហ៊ុនស្មាតកំពុងលើកកម្ពស់។ លោក Thomas Hundt បង្ហាញជំនឿថាវិស័យទាំងនេះ នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយលំដាប់នៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក បានបង្កើតឡើងក្នុងឆ្នាំ២០០៤ និងក្លាយជាការប្រកួតប្រជែងលក្ខណៈអន្តរជាតិមួយយ៉ាងពិតប្រាកដ សម្រាប់យុវជនដែលមានចំណង់ចំណូលចិត្ត ចំពោះការពឹងផ្អែកយ៉ាងឆាប់រហ័សលើបច្ចេកវិទ្យា ដែលពិភពលោកកំពុងទទួលស្គាល់ជាសាក្សី។ ជុំប្រកួតនានាក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់បណ្ដាប្រទេសជាង៦០ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលមានវត្តមានប្រកួតប្រជែងរបស់សិស្សានុសិស្សវៃឆ្លាត និងមានការប្ដេជ្ញាបំផុត។
(អត្ថបទពាណិជ្ជកម្ម)