ជាតិ
សង្គមជាតិ
កម្ពុជា អាច​បំបែក​ឯតទគ្គ​កម្ម​«​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​» ក្នុង​ខែវិច្ឆិកា​
18, Sep 2018 , 9:34 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ ក្រុមការងារ Guinness World Record នឹង​មក​ពិនិត្យ និង​វាយតម្លៃ «​ទូកង​វែង​ជាងគេ​នៅលើ​ពិភពលោក​» នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការផលិតទូកង ដើម្បីបំបែកឯទទគ្គម្មពិភពលោក។ បើតាមប្រភពដដែល ទូកង​វែង​នេះ ត្រូវបាន​ប្រសិទ្ធិ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មានន័យថា «​ទូកង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​» មាន​៨៧,៣​ម៉ែត្រ​។

 

​លោក តុ​ប នេ​ត ប្រធាន​គណៈកម្មការ​ផលិត​ទូក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​កា​រប​ញ្ជូ​ល​ទូកង​ក្នុង​បញ្ជី Guinness World Record ដើម្បី​រំលឹក​ឡើងវិញ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ ជាពិសេស​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​បាន​ប្រើ​ទូក​នេះ​ជា​មធ្យោបាយ​ធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ និង​ចង់បង្ហាញ​ទៅ​ពិភពលោក​ថា កម្ពុជា​អាចបង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ និង​ដើម្បី​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។ 
 
​ការផលិត​ទូកង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ បាន​ចាប់​ផ្តើ​ចាប់តាំងពី​ខែមេសា​មកម្ល៉េះ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អភិបាលខេត្ត មន្ត្រីរាជការ យុវជន និស្សិត និង​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង​ផ្ទាល់​តែម្តង​។ នេះ​បើតាម លោក តុ​ប នេ​ត បន្តថា​៖ «​ទូកង​ដែល​ត្រៀម​នឹង​បំបែក​ឯតទគ្គ​កម្ម​ទូក​ង​វែង​ជាងគេ​លើ​ពិភពលោក​ខាងមុខនេះ កំពុងតែ​ស្ថិតនៅ​ក្នុងការ​ឆ្លាក់​រូប និង​បាញ់ថ្នាំ​នៅឡើយ​ទេ​។ យើង​នឹង​អ៊ុំ​សាកល្បង ដើម្បី​កែសម្រួល​ឡើងវិញ​នូវ​កន្លែង​ណា​ដែលមាន​បញ្ហា មុននឹង​ដាក់ជូន​ក្រុមការងារ Guinness World Record ពិនិត្យ និង​វាយតម្លៃ»​។ 
 
​សូមបញ្ជាក់ថា​កម្ពុជា  ទើបតែ​បាន​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ លើ​ពិភពលោក លើ​កំណត់ត្រា​ពិភពលោក Guinness World Record ដែលមាន​ប្រវែង ១១៤៩,៨​ម៉ែត្រ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨៕
 
 

Tag:
 កម្ពុជា​
 ​ទូកង
© រក្សាសិទ្ធិដោយ thmeythmey.com