ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​អំពី​ខួរក្បាល​របស់​យុវវ័យ​
19, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​គឺជា​សរីរាង្គ​ដ៏​ស្មុគស្មាញ​បំផុត​ក្នុង​រាងកាយ​មនុស្ស​យើង​។ វា​គឺជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ និង​ទទួលខុសត្រូវ​លើ​ដំណើរ​ការណ៍​ទទួលដំណឹង និង​ផ្តល់​ការឆ្លើយតប​របស់​រាង​កាយ​ផង​។ ខួរក្បាល​របស់​យុវវ័យ​គឺ​កំពុងតែ​លូតលាស់ ថ្វីបើ​វា​នៅតែ​ជា​រឿង​ពិបាក​យល់ដឹង​ក៏ដោយ​។


 
​ខាងក្រោម​នេះ​គឺជា​ការពិត​មួយចំនួន​អំពី​ខួរក្បាល​របស់​មនុ​ស្សវ័យ​ក្មេង​៖
 
•​ ​សម្រាប់​ស្ត្រី ខួរក្បាល​គេ​នឹង​លូតលាស់​ក្នុង​ទំហំ​ពេញលេញ​ក្នុង​អាយុ​ប្រហែល ១១​ឆ្នាំ ខណៈពេល​បុរស​វិញ​អាយុ​ប្រហែល ១៤​ឆ្នាំ​។ 
 
•​ ​ខណៈពេលដែល​ខួរក្បាល​ប្រហែលជា​មិន​លូតលាស់​ក្នុងពេល​ភ្លាមៗ​ពេល​ឈានចូល​វ័យ​ជា​យុវវ័យ តែ​វា​នឹង​បន្ត​លូតលាស់​រហូតដល់​អាយុ ២០​ក្រាស​។ 
 
•​ ​ផ្នែក​ខាងមុខ​របស់​ខួរក្បាល​ដែល​គេ​ហៅថា Prefrontal Cortex គឺជា​កន្លែង​ចុងក្រោយបង្អោះ​ដែល​ត្រូវ​លូតលាស់​។ វា​ទទួលខុសត្រូវ​លើ​ការរៀបចំ​គម្រោង ការផ្តល់​អ្វី​ដែលជា​អតិ​ភាព និង​គ្រប់គ្រង​ជីពចរ​។ 
 
•​ ​ការប្រែប្រួល​របស់​ខួរក្បាល​ដែល​កំពុងតែ​លូតលាស់​ប្រហែលជា​ជួយ​ពន្យល់បាន​ថា​ហេតុអ្វី​បានជា​ជំងឺផ្លូវចិត្ត​មួយចំនួន​មិន​បាត់​ទៅវិញ​រហូតដល់​វ័យ​ជំទង់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com