ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រឿង​ដែល​ត្រូវ​ពិចារណា​មុនពេល​ចាក់​ថ្នាំ​អា​ឡែ​ហ្ស៊ី​
23, Oct 2023 , 6:59 am        
រូបភាព
​ការចាក់​ថ្នាំ​អា​ឡែ​ហ្ស៊ី​នឹង​ជួយ​បំបាត់រោគ​សញ្ញា​របស់​អ្នក​ដែលមាន​ជំងឺ​អា​ឡែ​ហ្ស៊ី​រ៉ាំរ៉ៃ​។ ថ្នាំ​ចាក់​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​អា​ឡែ​ហ្ស៊ី​មួយចំនួន​តូច​ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម​។ ក្រោយពី​ប៉ះពាល់​នឹង​សារធាតុ​អា​ឡែ​ហ្ស៊ី​ម្តង​ហើយ​ម្តងទៀត ប្រព័ន្ធ​ភាពស៊ាំ​នឹង​អាច​ប្រឆាំងនឹង​រឿង​ជាច្រើន​កាន់តែ​ល្អ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅជា​កណ្តាស ដកដង្ហើម​លឺ​ដូច​ហួច និង​ក្អក​។ 


 
​យក​ល្អ​គួរតែ​គិត​ទៅលើ​ដំបូន្មាន​ខាងក្រោម​នេះ​សិន​ដែល​វា​ទាក់ទង​នឹង​ការចាក់​ថ្នាំ​អា​ឡែ​ហ្ស៊ី​៖
 
•​ ​អ្នក​ដែលមាន​អាយុ​ចាប់ពី ៦​ឡើងទៅ​គឺអាច​ចាក់​ថ្នាំ​នេះ​បាន​។ ប៉ុន្តែ​ថ្នាំ​នេះ​ប្រហែលជា​មិនបាន​ណែនាំ​ឲ្យ​ប្រើ​លើ​អ្នក​ជំងឺហឺត​ធ្ងន់ធ្ងរ បញ្ហា​បេះដូង​ទេ បើសិនជា​ពួកគេ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ប្រភេទ Beta-blockers ឬ​អ្នកមាន​ផ្ទៃពោះ​។ 
 
•​ ​ត្រូវ​ចាក់​ថ្នាំ​នេះ​ជា​រៀងរាល់​សប្តាហ៍​រយៈពេល​៦​ខែ​ដំបូង​។ គ្រូពេទ្យ​នឹង​បន្ថយ​ចំនួន​ដង​នេះ​បន្តិច​ម្តងៗ​។ 
 
•​ ​ជាទូទៅ ថ្នាំ​អា​ឡែ​ហ្ស៊ី​មាន​សុវត្ថិភាព​ណាស់​។ ប៉ុន្តែ​វា​ផ្ទុក​ទៅដោយ​រឿង​មួយចំនួន​តូច​ដែល​អា​ឡែ​ហ្ស៊ី ដែល​អាចមាន​ប្រតិកម្ម​បាន​។ អ្នក​គួរតែ​ប្រាប់​រឿង​មានប្រតិកម្ម​ទាំងឡាយ​ដល់​គ្រូពេទ្យ​ដឹង​ភ្លាមៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com