កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Firmino, Vecino និង Gimenez ជា​វីរបុរស​ជួយ​ក្រុម​រកបាន​៣​ពិន្ទុ​នៅ​ជំនួប​ដំបូង​
19, Sep 2018 , 11:11 am        
រូបភាព
Roberto Firmino ខ្សែប្រយុទ្ធ Liverpool ខ្សែបម្រើ Matias Vecino របស់ Inter Milan និង Jose Gimenez ខ្សែការពារ Atletico Madrid សុទ្ធតែជា​វីរបុរស​ក្នុង​ការជួយ​ក្រុម​ពួកគេ​ទទួលបាន​៣​ពិន្ទុ​ជា​ជំនួប​បើកឆាក​ការ​ប្រក​កួត​ពានរង្វាន់ UEFA Champios League វគ្គ​ចែក​ពូ​ល​នៅ​រាត្រី​ថ្ងៃទី ១៨ ខែកញ្ញា​។​

 
Liverpool បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Paris Saint Germain ក្នុង​លទ្ធផល ៣-២ នៃ​ការប្រកួត​ជុំ​ទី​១​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C​។ ក្រុម​ម្ចាស់ផ្ទះ​បា​នរក​គ្រាប់​បាល់​នាំមុខ​មុន​ដល់​ទៅ​២​គ្រាប់​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Daniel Sturridge នៅ​នាទី​៣០ និង​James Milner ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​៦​នាទី​បន្ទាប់ មុនពេល PSG តាម​ស្មើ​២​គ្រាប់​វិញ​ដោយ​ខ្សែការពារ Thomas Meunier នៅ​នាទី​៤០ និង Kylian Mbappe នៅ​នាទី​៨៣​។ 
 


​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ដែល​ធ្វើឡើង​នៅ​ទឹកដី Anfield បាន​ឈានដល់​ម៉ោង​បន្ថែម​៩០+១​ទៅហើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Firmino បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​យក្ស​បារាំង​ដើម្បី​ជួយ​ក្រុម​លោក Jurgen Klopp ទទួលបាន​៣​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន ខណៈ​មួយគូ​ទៀត​ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​នា​ជំនួប​រវាង FK Crvena Zvezda  និង​Napoli បាន​ត្រឹម​ស្មើ ០-០​។​
 
 
​ចំណែក​ក្រុម​ពី​អង់គ្លេស​មួយទៀត Tottenham Hotspur បាន​ត្រឹម​ទទួល​ការខកចិត្ត​សម្រាប់​ជំនួប​បើកឆាក​បន្ទាប់ពី​ចាញ់​ដោយ​គ្រាប់​បាល់​វាយបក​តាម​ឈ្នះ​របស់​ម្ចាស់ផ្ទះ Inter Milan ក្នុង​លទ្ធផល ២-១​។​

  
​កូនក្រុម​របស់លោក Mauricio Pochettino អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​៥៣​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ​ឆ្នើម Christian Eriksen​។ ការប្រកួត​បាន​ឈានដល់​ចុង​ម៉ោង​ទៅហើយ​ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​អ្នកចាត់ការ​លោក Luciano Spalletti អាច​រកបាន​ដល់​ទៅ​២​គ្រាប់​យកឈ្នះ​វិញ​ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​ពី​ខ្សែប្រយុទ្ធ​ឆ្មើ​ម Mauro Icardi នៅ​នាទី​៨៦ និង​ការ​តែ​តរបស់​ខ្សែការពារ Matias Vecino នៅ​នាទី​៩០+២ ដើម្បី​ជួយ​ឲ្យ Inter បាន​៣​ពិន្ទុ និង​ឈរ​ចំណាត់ថ្នាក​ទី​២​ពូ​ល B ដែលជា​ពូ​ល​ពោ​ពេញ​ដោយ​ក្រុម​ខ្លាំង​។​
 
​ក្នុង​ពូ​ល B នេះដែរ Barcelona ដែល​គេ​គិតថា​ជា​ក្រុម​ល្អ​ជាងគេ​ក្នុងចំណោម​ក្រុម​ទាំង​៤ បាន​យកឈ្នះ PSV Eindhoven រហូតដល់ ៤-០ ដែល​ធ្វើបាន​ដោយ​គ្រាប់​បាល់ Hat-Trick ពី​តារា​ឆ្នើម Lionel Messi និង​ខ្សែប្រយុទ្ធ Ousmane Dembele​។​
 
​ដោយឡែក​ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A ម្ចាស់ផ្ទះ Monaco ក៏​ទទួលបាន​លទ្ធផល​ខក​ចិត្ត​ផងដែរ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​ពី​អេ​ស្ប៉ា​ញ Atletico Madrid​។ ម្ចាស់​ជើងឯក​ឆ្នាំ​២០០៤ អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន​ទៅ​ហើយដោយ​ខ្សែប្រយុទ្ធ Samuel Grandsir តាំងពី​នាទី​១៨​ម្លេះ ប៉ុន្តែ​នាទី​៣១ Diego Costa ស៊ុត​១​គ្រាប់​តាម​ស្មើ​វិញ មុន​ខ្សែការពារ Jose Gimenez រក​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​នៅ​ចុង​តង់​ទី​១​។


ក្រុម​របស់លោក Diego Simeone អាច​រកបាន​៣​ពិន្ទុ​នឹង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ខណៈ Borussia Dortmund ដែល​យកឈ្នះ​ក្រុម​ពី​ប៊ែ​ល​ហ្ស៊ិ​ក Club Brugge ១-០ ដើម្បី​ឈរ​នៅ​លេខ​រៀង​ទី​២ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A​។​
  
​សម្រាប់​ពូ​ល D ក្នុងជំនួប​២​គូ Galatasaray បាន​យកឈ្នះ Lokomotiv Moscow ៣-០ និង Schalke 04 បើកទ្វា​ស្វាគមន៍ FC Porto ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល​មួយ​ស្មើ​។ ក្រុម​មកពី​តួ​ក​គី Galatasaray ទទួលបាន​៣​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​ពូ​ល D៕
 
 

Tag:
 ​បាល់ទាត់​
  UEFA Champios League
  Liverpool
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com