ជាតិ
នយោបាយជាតិ
ឥស្សរជន១០១នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ និងជំនួយការសម្តេច ហ៊ុន សែន ទីប្រឹក្សាផ្ទាល់ និងជំនួយការមួយចំនួនរបស់សម្តេច ហ៊ុន សែន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ មានទីប្រឹក្សាផ្ទាល់ចំនួន៤៦រូប និងជំនួយការ៥៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១៨ ខែកញ្ញា ស្តីពីការតាំងឥស្សរជនថ្មី និងបញ្ចប់តំណែងរាល់ការតែងតាំងទីប្រឹក្សាផ្ទាល់ និងជំនួយការសម្តេចនាយករដ្ឋមន្ត្រី មុនថ្ងៃទី៦ ខែកញ្ញា។
យោងតាមព្រះរាជក្រឹត្យ ក្នុងចំណោមឥស្សរជនទាំង៤៦រូបដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន៣រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី (លោក នុត ឈឿម, លោក រស់ ចន្ត្រាបុត្រ និងលោកស្រី ខ្លូត ធីតា) ២៤រូបមានឋានៈស្មើរដ្ឋមន្ត្រី និង១៩រូបមានឋានៈស្មើរដ្ឋលេខាធិការ។
ក្នុងចំណោមឥស្សរជនជាជំនួយការទាំង៥៥រូបមាន ២២រូប ឋានៈស្មើរដ្ឋលេខាធិការ ១៧រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង១៦រូប ឋានៈស្មើអគ្គនាយក។
Tag:
នីតិកាលទី៦
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com