កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ស្រលាញ់​របៀប​អបអរ​គ្រាប់​បាល់​យកដៃ​បិទ​ភ្នែក​របស់ Firmino
19, Sep 2018 , 3:16 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool ថា​លោក «​ស្រឡាញ់​» របៀប​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យកដៃ​បិទ​ភ្នែក​របស់​កូនក្រុម​ខ្លួន​គឺ​កីឡាករ Roberto Firmino ក្រោយ​រូបគេ​រកបាន​១​គ្រាប់​ពេល​ប៉ះ​ជាមួយ Paris St-Germain ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



Firmino ជា​វីរបុរស​ជួយ​ឲ្យ​ហង្ស​ក្រហម រកបាន​៣​ពិន្ទុ​ជាមួយនឹង​ការទា​ត់បាល់​បញ្ចូល​ទី​ចុង​ម៉ោង​ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​យក្ស​បារាំង​នា​ជំនួប​បើកឆាក​ពូ​ល C ដើម្បី​ជួយ​ក្រុម​ពី​អង់គ្លេស​នេះ​ឈរ​នៅ​កំពូល​តារាង​បណ្តោះ​អាន្ន​។ 
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ចូល​លេង​ជំនួស​ខ្សែប្រយុទ្ធ Daniel Sturridge នៅ​នាទី​៧២ មុនពេល Kylian Mbappe រក​គ្រាប់​បាល់​ឲ្យ PSG តាម​ស្មើ ២-២​។ ការប្រកួត​បាន​ឈានដល់​នាទី​៩០+​ទៅហើយ Firmino បាន​ជួយ​ក្រុម​លោក Klopp រកបាន​គ្រាប់​បាល់​ជ័យជម្នះ ៣-២ វិញ ហើយ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនោះ​ដោយ​ប្រើ​ស្ទា​យ​យកដៃ​បិទ​ភ្នែក​ម្ខាង​។​

 
​តាមពិតទៅ​របៀប​អបអរ​នេះ​កើតចេញ​ឡើង​បន្ទាប់ពី​រូបគេ​រងរបួស​ភ្នែក​ខាងឆ្វេង​អំឡុងពេល​ប៉ះទង្គិច​គ្នា​ជា​មួ Jan Vertonghen ខ្សែការពារ Tottenham ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​
 
«​ជា​កីឡាករ​បម្រុង​បន្ទាប់ពី​របួស​ភ្នែក​នៅ​ចុង​សប្តាហ៍​មុន​តែ​អា​ចរក​គ្រាប់​បាល់​ដែល​មិនគួរ​ឲ្យ​ជឿ​»​។ Klopp និយាយ​ដូច្នេះ​។ 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ថែម ថា​របៀប​អបអរ​គ្រាប់​បាល់​ដែល​ឆ្នៃ​ចេញពី​ការរង​របួស​បែបនេះ​វា​ពិតជា​សាកស​មណាស់ ហើយ​លោក​ពិតជា​ពេញចិត្ត​បំផុត​៕
 

Tag:
 បាល់ទាត់​
  Jurgen Klopp
  Roberto Firmino
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com