អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ផ្តើម​អនុវត្ត​កម្មវិធី​វិធានការ​សុវត្ថិភាព​សង្គ្រោះ​បឋម ដើម្បី​រួមចំណែក​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ក្នុង​សហគមន៍​
19, Sep 2018 , 3:51 pm        
រូបភាព
ដោយ:
​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ប្រចាំ​តំបន់ របស់​សាជីវកម្ម​ព្រូ​ដិ​នស​ល​អាស៊ី សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា បានរៀបចំ​«​ទិវា​ពិភពលោក​សង្គ្រោះ​បឋម​» នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ កម្មវិធី​នេះ​មាន​អ្នកចូលរួម​សរុប ៣៥០​នាក់​។ ជាមួយគ្នានេះ មូលនិធិ​ព្រូ​ដិ​នស៍ ក៏បាន​សម្ពោធ​«​កម្មវិធី​វិធានការ​សុវត្ថិភាព​សង្គ្រោះ​បឋម​» ក្នុងប្រទេស​កម្ពុជា​ផងដែរ ដោយមាន​ការគាំទ្រ​ពី​កាកបាទក្រហមកម្ពុជា​។​
 
​កម្មវិធី​វិធានការ​សុវត្ថិភាព​សង្គ្រោះ​បឋម​នេះ បង្កើតឡើង​ក្នុង​បំណង​ជួយសង្គ្រោះ​ជីវិត និង​កាត់បន្ថយ​ហានិភ័យ​គ្រោះអាសន្ន​ក្នុង​សហគមន៍ ខណៈដែល​នៅ​ជុំវិញ​ពិភពលោក​មាន​មនុស្ស​ប្រមាណ​១៦,០០០​នាក់​ស្លាប់​ដោយសារ​ការរង​របួស​ជា​រៀងរាល់ថ្ងៃ ខណៈ​ជនរងគ្រោះ​រាប់ពាន់នាក់​ផ្សេងទៀត បាន​បាត់បង់​សមត្ថ​ភាពជា​អចិន្ត្រៃយ៍ ក្រោយពេល​រង​ផលប៉ះពាល់​ពីរ​បួស​នោះ​។ 


​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ មូលនិធិ​ព្រូ​ដិ​នស៍ តាមរយៈ​ការគាំទ្រ​ពេញទំហឹង​ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មានបំណង​ផ្ដល់​ជំនាញ​សង្គ្រោះ​ជីវិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគាត់ អាចជួយ​ដល់​ក្រុមគ្រួសារ មិត្ត​ភ​កិ្ត ឬ​សហគមន៍​របស់​ពួកគេ​ក្នុង​គ្រាអាសន្ន​បាន​។​
 
​ក្នុង​ពិធី​នេះ​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចែក​ផ្ទាំង​រូបភាព និង​ខិ​ត្ត​បណ្ណ​ចំនួន ៦០០​សន្លឹក ដល់​អ្នកចូលរួម​ដែលជា​យុវជន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា សិស្សានុសិស្ស អាជ្ញាធរ​ដែនដី ប្រជា​ការពារ និង​ប្រជាជន​ក្នុង​សហគម ដើម្បី​ផ្តល់នូវ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម សម្រាប់​ជួយ​ខ្លួនឯង​ផ្ទាល់ សមាជិក​ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​ក្នុងពេល​មាន​គ្រោះថ្នាក់​កើតឡើង មុនពេល​រថយន្ត​សង្គ្រោះបន្ទាន់​មកដល់ ឬ​មុន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
 
​ព័ត៌មាន​ទាក់ទង​នឹង​ការសង្គ្រោះ​បឋម​នេះ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម ក្នុង​ព្រឹ​ត្ដិ​ការណ៍​នានា និង​កម្មវិធី​ទូរទស្សន៍ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនាញ​ផ្នែក​សង្គ្រោះ​បឋម​នេះ​។ បើតាម លោក ថា​វរិ​ទ្ធ កម្មវិធី​ជំហាន​សុវត្ថិភាព​សង្គ្រោះ​បឋម គឺ​បង្កើតឡើង ក្នុងន័យ​ផ្ដល់​ចំណេះដឹង​មូលដ្ឋាន អំពី​ការសង្គ្រោះ​បឋម​ដល់​សាធារណជន ដើម្បីឱ្យ​ពួកគាត់ មាន​សមត្ថភាព​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ ក្នុងពេល​មាន​គ្រោះអាសន្ន និង​អាច​ត្រៀមលក្ខណៈ​សង្គ្រោះ​ជីវិត ក្នុងករណី​អាសន្ន​កើតឡើង​។​
 
​នៅក្នុង​ទិវា​សង្គ្រោះ​បឋម​ពិភពលោក​នោះដែរ កាកបាទក្រហមកម្ពុជា បានបង្ហាញ​ពី​ជំនាញ        សង្គ្រោះ​បឋម​ចំនួន​៣​យ៉ាង និង​វិធីសាស្ត្រ​សង្គ្រោះ​តាម​ជំ​ហ៊ាន​នីមួយៗ​។ អ្នក​ចូលរួមបាន​រៀនសូត្រ​ពី​របៀប​អនុវត្ដ​វិធីសាស្ត្រ​សង្គ្រោះ​បឋម ចំពោះ​ជនរងគ្រោះ ដែល​រងរបួស​ពី​ការបាក់​ឆ្អឹង  របួស​ដាច់​សាច់  និង​ការ​រលាក​។​


 
​លោកស្រី សៅ ស៊ី​វន អ្នកស្ម័គ្រចិត្ត​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ បាន​ថ្លែងថា​កម្មវិធី​សង្គ្រោះ​បឋម​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​យ៉ាង​ល្អ ដោយសារ​កម្មវិធី​នេះ​ផ្ដល់​គន្លឹះ​ក្នុងការ​សង្គ្រោះ​ជីវិត ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​គ្រប់គ្រង​ក្នុងស្ថានភាព​អាសន្ន រួមមាន​ការជួយ​ជនរងគ្រោះ​ដែល​របួស​មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​។ លោកស្រី សៅ ស៊ី​វន បន្ត​ដូច្នេះ​៖«​ខ្ញុំ​ជឿថា ប្រជាពលរដ្ឋ​កាន់តែច្រើន​នៅ​ទូទាំងប្រទេស នឹង​យល់ដឹងបាន​ច្រើន​ពី​វិធី        សង្គ្រោះ​បឋម និង​ការត្រៀម​លក្ខណៈ​ក្នុង​គ្រាអាសន្ន តាមរយៈ​ខិត​បណ្ណ​សង្គ្រោះ​បឋម ដែល​ចែកជូន​ដោយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ ដូច្នេះ​សហគមន៍​របស់​យើង កាន់​តែមាន​សុវត្ថិភាព និង​សុខសាន្ត​ជាង​មុន​»​។ 
 
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​មោទកភាព ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា រួមមាន​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាមរយៈ​កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​កម្មវិធី​វិធានការ​សុវត្ថិភាព​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។ កម្មវិធី​វិធានការ​សុវត្ថិភាព គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅក្នុង​វិស័យ​អប់រំ​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​កម្មវិធី​អំ​ណាន​ដំបូង កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី​តន្ត្រី​ជាដើម​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com