ជាតិ
នាយករង​សាលា​ជំនាន់​ថ្មី​៖ «​សាលា​ជំនាន់​ថ្មី ជា​សាលា​ដែល​អប់រំ​បែប​សតវត្សរ៍​ទី​២១»
19, Sep 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សាលា​ជំនាន់​ថ្មី ជា​សាលា​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចូលក្នុង​កម្ម​វិធី​សាកល្បង ដើម្បី​ពង្រឹង​ការអប់រំ ជាពិសេស​ផ្ដោត​សំខាន់​ទៅលើ​កម្មវិធីសិក្សា STEM​។ លោក ស​ម្យ កំសាន្ត នាយករង​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​លើកឡើងថា​៖ «​សាលា​ជំនាន់​ថ្មី ជា​កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ ក្នុងការ​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​ដល់​សិស្សានុសិស្ស​។



ហើយ​សាលា​នេះ អប់រំ​តាមបែប​សតវត្សរ៍​ទី​២១»​។ នាយករង​រូបនេះ បន្ថែមថា សាលា​នេះ ផ្ដោតលើ​ការសិក្សា​តាមបែប​ស្រាវជ្រាវ និង​ការសិក្សា​លើ​គម្រោង​នានា​។​
​លោក ស​ម្យ កំសាន្ត នាយករង​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ប្រាប់​ឲ្យ​ដឹងថា សាលា​ជំនាន់​ថ្មី​នេះ មានការ​គ្រប់គ្រង​តឹងរឹង ដែល​ផ្ដោតលើ​កម្រិត​វិន័យ និង​វិជ្ជាជីវៈ​គ្រូបង្រៀន​ជាដើម​។ ម្យ៉ាងទៀត សាលា​នេះ បង្រៀន​សិស្ស​ពី​ចរិយា​សម្បទា បំ​ណិ​ន​សម្បទា វិជ្ជា​សម្បទា​ផងដែរ​។ ថា​តើ​សាលា​ជំនាន់​ថ្មី​ជា​អ្វី ហើយ​បង្រៀន​ផ្ដោតលើ​អ្វីខ្លះ​? 
 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស​ម្យ កំសាន្ត នាយករង​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដូចតទៅ​៖ 


 
 
​សូមបញ្ជាក់ថា សាលារៀន​ជំនាន់​ថ្មី (NGS) ជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សាលា​ជំនាន់​ថ្មី​នេះ មាន​គោលបំណង​បង្កើត​សាលា​រដ្ឋ​ដែល​រក្សាបាន​នូវ​ស្តង់ដា​នៃ​ការអប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត​តាមរយៈ​ការវិនិយោគ​ថវិកា​

Tag:
 វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
  ជំនាន់​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com