ជាតិ
រដ្ឋមន្ត្រី​អប់រំ កំពុង​ប្រជុំ​ដោះស្រាយ​បញ្ហា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
20, Sep 2018 , 10:44 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​តវ៉ា​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​មួយ​នេះ​។ កិច្ចប្រជុំ​បិទទ្វារ​នេះ ធ្វើឡើង​នៅក្នុង​អគារ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​

 
​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ មាន​គ្រូបង្រៀន និង​សិស្ស​មួយចំនួន បាននាំគ្នា​តវ៉ា​ស្នើ​ឲ្យ​ក្រសួង​រក្សា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​នេះ​ដដែល​។ ហើយ​មួយ​ករណី​ទៀត គឺ​ពួកគាត់​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​ 





Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
 ​សាលា​ជំនាន់​ថ្មី​
 ​ព្រះស៊ីសុវត្ថិ​
© រក្សាសិទ្ធិដោយ thmeythmey.com