ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​កំពុងតែ​ប្រឈម​នឹង​ការឈឺ​ចង្កេះ​ដែរ​ទេ​?
20, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ចង្កេះ​គឺជា​បញ្ហា​ញឹកញាប់​បំផុត​មួយ​ដែល​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​។ យោងទៅតាម​ស្ថិតិ​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យ​ដឹងថា ប្រជាជន​ប្រហែល ៨០​ភាគរយ​មាន​បញ្ហា​នេះ​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​។



ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​កត្តា​ប្រឈមមុខ​មួយចំនួន​៖
 
•​ ​អាយុ​កាន់តែច្រើន​។ សញ្ញា​ដំបូង​នៃ​ការឈឺ​ចង្កេះ​ច្រើនតែ​កើតឡើង​នៅ​ចន្លោះ​អាយុ ៣០ ទៅ ៥៩​ឆ្នាំ ហើយ​ការប្រឈមមុខ​នឹង​កើនឡើង​នៅពេល​អាយុ​កាន់តែ​ច្រើនជាង​នេះ​
 
•​ ​ជា​មនុ​ស្សមាន​ស្ថានភាព​រូបរាងកាយ​មិនល្អ​
 
•​ ​មាន​ផ្ទៃពោះ​
 
•​ ​ឡើង​ទម្ងន់​លឿន​ពេក ឬ​ជាម​នុស្ស​ធាត់ ឬ​ធាត់​ជ្រុល​
 
•​ ​មាន​ហ្សែ​ន​ត្រៀម​នឹង​ឈឺ​ខ្នង​
 
•​ ​កំពុង​បំពេញការងារ​នៅ​កន្លែងធ្វើការ​ដែល​តម្រូវ​ឲ្យ​លើក​របស់​ធ្ងន់ៗ ឬ​ធ្វើការ​នៅ​ការិយាល័យ​ដែលមាន​កៅអីអង្គុយ​ខ្វះ​ការ​ទ្រទ្រង់​ដល់​ខ្នង​
 
•​ ​កំពុងតែ​បាក់​ទឹកចិត្ត ថប់​អារម្មណ៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត​ដែល​កាន់តែ​ធ្វើ​ឲ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់​ទៅៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com