អត្ថបទពាណិជ្ជកម្ម
​ប្រាក់រង្វាន់​១២​ម៉ឺន​ដុល្លារ ក្នុង​កម្មវិធី​ប្រកួត 3D Conquest របស់​ធនាគារ​CIMB កំពុង​រង់ចាំ​យុវជន​មាន​ទេពកោសល្យ​ផ្នែក​ឌីជីថល ក្នុង​តំបន់​អាស៊ាន​
20, Sep 2018 , 2:42 pm        
រូបភាព
ដោយ:
កូ​ឡា​ឡាំ​ពួរ​៖ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាត (CIMB Group) បាន​សម្ពោធ​កម្មវិធី​ប្រកួត 3D Conquest ក្នុង​បំណង​ទាក់ទាញ​យុវជន​ឆ្នើម​ផ្នែក​ឌីជីថល និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយនឹង​ផ្នត់គំនិត​ជា​សហគ្រិន​ឈ្លាសវៃ​។ កម្មវិធី​ដែល​យក​លំនាំ​តាមបែប Hackathon​នេះ មានការ​ប្រកួតប្រជែង ៣​ប្រភេទ រួមមាន​វិទ្យាសាស្ត្រ​ទិន្នន័យ​(Data Science) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​(FinTech) និង​ការសរសេរ (Coding)​។ 
 
​ប្រភេទ Data Science តម្រូវ​ឲ្យ​ក្រុម​ប្រកួតប្រជែង​បង្កើត​គំរូ​ព្យាករណ៍​(Predictive Models) និង​ក្របខណ្ឌ​តាម​ផ្នែក​(Segmentation Frameworks) ដើម្បី​សម្រេច​គោលដៅ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ​។ ប្រភេទ FinTech អនុញ្ញាត​ឲ្យ​និស្សិត​ចូលរួម​គិត​អ្វីដែល​ថ្មី ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ពី​ដំណោះស្រាយ​ធនាគារ​។ ចំណែក​ប្រភេទ​Coding ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ផ្នែក​ទូទាត់​ទឹកប្រាក់​ចល័ត​។ ដូច្នេះ​ឈ្មោះ​នៃ​កម្មវិធី​ប្រកួត 3D Conquest គឺ​មកពី​ពាក្យ Data Digital និង Disruption​។ 
 
​កម្មវិធី 3D Conquest នេះ គឺជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ជាច្រើន​ទៀត ដែល CIMB Group ជំរុញ​ឲ្យ​យុវជន​ក្នុង​តំបន់​អាស៊ាន​ទទួលបាន​ឱកាសល្អៗ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ នាពេល​បច្ចុប្បន្ន​។ លោកស្រី Dato’ Hamidah Naziadin នាយិកា​ធនធានមនុស្ស​របស់ CIMB Group បាន​បញ្ជាក់ថា ក្នុងនាម​ជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន CIMB ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​តំបន់​។ លោកស្រី​បន្ថែមថា​៖«​យើង​រៀបចំ​គម្រោង​អនាគត​មួយ ដែល​អតិថិជន​អាច​ជ្រើសរើស​ផលិតផល និង​សេវាកម្ម ដែល​បង្កើតឡើង​រួមគ្នា ហើយ​សមស្រប​នឹង​តម្រូវការ​របស់​ពួកគេ តាមរយៈ​ឧបករណ៍​ដែល​ចេញពី​ការវិភាគ​ទិន្នន័យ និង​កម្មវិធី​ប្រាជ្ញា​សិប្ប​និ​មិ​ត្ម​AI​។ នេះ​គឺជា​ហេតុផល ដែល​គោលដៅ​រីកចម្រើន​បន្ទាប់​របស់ CIMB Group នឹងមាន​មូលដ្ឋាន​ឌីជីថល ទៅលើ​សរសរ​គ្រឹះ​ទាំងបី ដូចជា​ការលើកកម្ពស់​ធនធានមនុស្ស អតិថិជន និង​និរន្តរភាព​។ 


 
​លោកស្រី Dato’ Hamidah Naziadin បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​កម្មវិធី​ប្រកួតប្រជែង​នេះ បូករួម​នឹង​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត ដូចជា​សាលា​បណ្តុះបណ្តាល​3D និង​កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ CIMB Group ដែលមាន​កញ្ចប់​ទឹកប្រាក់​សរុប​ប្រមាណ ១១១ លាន​រីង​ហ្គី​ត នឹងត្រូវ​ចំណាយ​ដើម្បី​បំពាក់បំប៉ន​បុគ្គលិក​ផ្នែក​ឌីជីថល CIMB Group នឹង​ស្ថិតក្នុង​លក្ខខណ្ឌ​មួយ​ល្អប្រសើរ ដើម្បី​កែទម្រង់ DNA​របស់​ក្រុមហ៊ុន ដើម្បី​ក្លាយជា​ស្ថាប័ន​ឌីជីថល​មួយ​។​
 
​ក្រៅពី​រង្វាន់​ទឹកប្រាក់​សរុប​ចំនួន ១២​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​តំបន់​នេះ ម្ចាស់​ជ័យលាភី​ថ្នាក់​តំបន់ នឹង​ទទួលបាន​បទពិសោធន៍​ដ៏​កម្រ តាមរយៈ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដ៏​ល្បីល្បាញ​ដែលមាន​ឈ្មោះថា Silicon Valley នៅ​សហរដ្ឋអាមេរិក រួមទាំង​ឱកាស​ការងារ​ជាមួយ​ធនាគារ CIMB បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផងដែរ​។​
 
​សូមបញ្ជាក់ថា ក្រុម​បេក្ខជន​ដាក់ពាក្យ នឹង​ប្រកួតប្រជែង​ក្នុង​កម្រិត​ប្រទេស នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​មុននឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ក្នុង​ខែមករា ឆ្នាំ​២០១៩​។ 
 
​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បានរួម​សហការ​ជា​ដៃគូ​ផ្លូវការ សម្រាប់​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា គាំទ្រ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​យុវជន​របស់ CIMB Group​។ ដៃគូ​មកពី​វិស័យ​បច្ចេកវិទ្យា រួមមាន​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី​។ កម្មវិធី​ប្រកួត 3D Conquest របស់ CIMB ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ​ឧ​ត្ត​មសិ​ក្សា នៃ​ប្រទេស​ម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ម៉ាឡេស៊ី (MDEC) និង Big Community​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត  ពី​ការចុះឈ្មោះ និង​កម្មវិធី​ប្រកួត 3D Conquest របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី សូម​ចូលទៅ​កាន់​គេហទំព័រ 3dconquest.cimb.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com