អត្ថបទពាណិជ្ជកម្ម
អាស៊ី វេរ​លុយ ផ្តល់​អាហារូបករណ៍ ២០០​កន្លែង សម្រាប់​សិក្សា​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ
20, Sep 2018 , 4:40 pm        
រូបភាព
​ក្រុមហ៊ុន អាស៊ី វេរ​លុយ ផ្តល់​អាហារូបករណ៍ ២០០ កន្លែង ដល់​និស្សិត ដែល​ចង់​បន្ត​ការសិក្សា​នៅ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​។ ការចូលរួម​សម្មភាព​សង្គម​នេះ ធ្វើឡើង​ក្នុង​បំណង​កាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ផ្តល់​ឱ​កាល​ឲ្យ​និស្សិត​មានលទ្ធភាព​បន្ត​ការសិក្សា​នៅ សាកលវិទ្យាល័យ និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​មាន​ភាពល្អប្រសើរ​។

ក្រៅពី​ទទួលបាន​អាហារូបករណ៍ និស្សិត​នឹង​ទទួលបាន​ការងារ ជាមួយ អាស៊ី​វេ​លុយ ក្នុង​រយៈពេល​ទទួល​អាហារូបករណ៍​ពី​ក្រុមហ៊ុន និង​ត្រូវគោរព​តាម​គោលការណ៍​របស់ អាស៊ី​វេ​លុយ និង​សាកលវិទ្យាល័យ​។ 
 
​អាស៊ី​វេ​លុយ មាន​ផ្តល់​សេវាកម្ម​ជាច្រើន​ដូចជា ដាក់​ប្រាក់ ដក​ប្រាក់ វេរ​ប្រាក់  ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទឹក​ភ្លើង ទូទាត់​វិក្កយបត្រ ទូទាត់​ការចំណាយ​តាមរយៈ Scan QR Code សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ប្តូរប្រាក់​។ សព្វថ្ងៃ អាស៊ី​វេរ​លុយ ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ដែលមាន​សាខា​ទូទាំងប្រទេស​ជាង ៤០​សាខា មាន​ភ្នាក់ងារ​ជាង​២,០០០​កន្លែង និង​សមាជិក​ជាង ៥០,០០០​នាក់​។ កាលពីពេល​ថ្មីៗ​នេះ អាស៊ី វេរ​លុយ បាន​បង្កើត​សេវាកម្ម​ថ្មី ដែល​ហៅ​កាត់​ថា អាស៊ី ផេ ដែល​ទូទាត់​សាច់ប្រាក់​តាមរយៈ​ការ Scan QR Code មិនបាច់​បារម្ភ​ពី​លុយ​រហែក លុយ​ក្លែងក្លាយ ពិបាក​ក្នុងការ​អាប់​លុយ​។​


 
​សម្រាប់​ព័ត៌មាន​ទាក់ទង ពី​ការទទួល​អាហារូបករណ៍​៖
 
​លោក វ៉ាន់ ច​ន្ធី នាយក នាយកដ្ឋាន​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស​។ 
 
​លោកអ្នក​អាច​អញ្ជើញ​ទៅ​ការិយាល័យ ក្រុមហ៊ុន អាស៊ី វេរ​លុយ ដែលមាន​អាសយដ្ឋាន ផ្ទះ​លេខ​៤៥-៤៧ ផ្លូវ​ស្ពាន​ឥ​ន្ធ​នូ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។





ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ ០៩៩ ៦៦៦៦ ៧៨/០៩៨ ៦៦៦៦ ៧៨/០៧១ ៦៦៦៦ ៧៨​។​
 
​ទូរស័ព្ទដៃ​៖០១២ ៥២៨ ២០០/ ០១៦ ៨៨៨ ០១៥​។ 
 
​សារ​អេឡិចត្រូនិក ៖ [email protected]
 
( អត្ថបទ​ពាណិជ្ជកម្ម )  
​ 

© រក្សាសិទ្ធិដោយ thmeythmey.com