អត្ថបទពាណិជ្ជកម្ម
ភ្នំពេញស៊ីធីសេនធ័រ អបអរពិធីបង្ហាញគម្រោងលំនៅដ្ឋានR90 ជាសាធារណៈ
× ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញានេះ ម្ចាស់លំនៅដ្ឋានដំបូងៗគេ មានទឹកមុខរំភើបរីករាយ ព្រោះបានចូលមករស់នៅ ក្នុងផ្ទះវីឡារបស់គម្រោង Residence90 (R90) ដែលទើបនឹងបញ្ចប់ជាស្ថាពរក្នុងពេលថ្មីៗនេះ។ គម្រោង Residence90(R90) ស្ថិតនៅផ្នែកខាងជើង ក្នុងទីក្រុងភ្នំពេញស៊ីធីសេនធ័រ (ភីភីស៊ីស៊ី) ដោយក្នុងនោះក្រុមហ៊ុនបានប្រកាសថា ផ្ទះវីឡារបស់ខ្លួនបានលក់ជិតអស់ទៅហើយ។
ផ្ទះវីឡាចំនួន៨៧ខ្នង របស់ភ្នំពេញស៊ីធីសេនធ័រ មានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ សម្រាប់ផ្ដល់ផាសុកភាព និងសន្តិសុខក្នុងការរស់នៅ ហើយសហគមន៍ដែលមានច្រកការពារសន្តិសុខយ៉ាងហ្មត់ចត់មួយនេះ ក៏មានបង្កើតនូវទេសភាពធំទូលាយ អាងហែលទឹក និងក្លិបហាត់ប្រាណ សម្រាប់ម្ចាស់លំនៅដ្ឋានថែមទៀតផង។ បើតាមលោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានបញ្ជាក់ថា៖ «យើងខ្ញុំមានកិតិ្តយសណាស់ ក្នុងការស្វាគមន៍ម្ចាស់លំនៅដ្ឋានដំបូងៗរបស់គម្រោង R90 មករស់នៅក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាព និងមានពណ៌បៃតង ដែលក្រុមហ៊ុនយើងខ្ញុំបានកសាងឡើង។ នេះជាគម្រោងអភិវឌ្ឍន៍ពិសេសពិតៗ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ហើយជាគម្រោងមួយផ្នែករបស់ភីភីស៊ីស៊ី ដែលបន្តលូតលាស់ឥតឈប់ឈរ»។
បើតាមលោកស្រី Michelle Lau គម្រោង Residence90(R90) បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ហើយនេះជាសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា អ្វីៗដែល ក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានបង្កើតឡើងសុទ្ធតែមានគុណភាព។ លោកស្រី Michelle Lau បញ្ជាក់ដូច្នេះ៖« ខ្ញុំសូមជំរុញអ្នកដែលមានចំណាប់អារម្មណ៍ រួសរាន់ទាក់ទងមកកាន់យើងខ្ញុំ»។
គួររំលឹកថា គម្រោង R90 បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៦ ហើយក្រុមការងារជំនាញមានដូចជាអ្នករចនាប្លង់ វិស្វករ និងជាងនានា បានចំណាយពេលលើការសាងសង់លំនៅដ្ឋានដែលមានគុណភាពខ្ពស់បំផុត ក្នុងរាជធានីភ្នំពេញ។ ផ្ទះវីឡាទាំងនេះ ស្ថិតនៅជិតគម្រោង Eden Garden ដែលជាទីតាំងកម្សាន្តដ៏ពេញនិយមរបស់ភ្នំពេញស៊ីធីសេនធ័រ ដោយក្នុងនោះរួមមានភោជនីយដ្ឋាន ហាងកាហ្វេ ហាងទំនិញ រោងភាពយន្ត និងក្លិបរាត្រីផងដែរ។ ទាំងអស់នេះ សុទ្ធសឹងជាអ្វីដែលម្ចាស់លំនៅដ្ឋានក្នុងគម្រោង R90 ចង់បាន។ ទន្ទឹមនឹងនេះ សាលា Singapore Cambodia International Academy (SCIA) ដែលស្ថិតក្នុងគម្រោងនេះដែរនោះ ក៏កំពុងស្វាគមន៍សិស្សានុសិស្សដំបូងរបស់ខ្លួន សម្រាប់ឆ្នាំសិក្សាថ្មីនេះ ដើម្បីផ្តល់នូវសេវាអប់រំដែលមានគុណភាពបំផុតតាមស្តង់ដាការអប់រំរបស់ប្រទេសសិង្ហបុរី។
ផ្ទះវីឡាទាំងអស់ សុទ្ធសឹងបំពាក់ដោយបច្ចេកវិទ្យាពេញលេញ ដើម្បីធានាថាការរស់នៅបែបឌីជីថល របស់ប្រជាជនកម្ពុជាចាកផុតពីបញ្ហាតានតឹងតប់ប្រមល់។ ក្រៅពីនេះ ផ្ទះវីឡា ក៏មានបំពាក់នូវគ្រឿងសុវត្ថិភាពឈានមុខគេ រាប់បញ្ចូលទាំងមុខងារស្គែនមេដៃ កាមេរ៉ាសុវត្ថិភាព និងវីដេអូឆ្លើយឆ្លង (Video intercoms) ដើម្បីធានាថា ម្ចាស់លំនៅដ្ឋានទាំងអស់អាចសម្រាក និងរស់នៅក្នុងមជ្ឈដ្ឋានថ្មីរបស់ខ្លួនដោយសុវត្ថិភាព។
គម្រោងភ្នំពេញស៊ីធីសេនធ័រ គ្របដណ្ដប់លើផ្ទៃដី ១១១,៦ ហិចតា និងជាគម្រោងដែលបានឈ្នះពានរង្វាន់ផងនោះ មានផ្ដល់ជូនទីតាំងសម្រាប់ប្រើប្រាស់ជាការិយាល័យគម្រោងលំនៅដ្ឋាន ទីកន្លែងកម្សាន្ត ហើយការអភិវឌ្ឍន៍របស់គម្រោងនេះ មានការធ្វើផែនការពេញលេញស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ដោយផ្ដោតលើការរស់នៅក្នុងមជ្ឈដ្ឋានបៃតង ហេដ្ឋារចនាសម្ព័ន្ធមានប្រសិទ្ធភាព ក្រុមហ៊ុនភីភីស៊ីស៊ី មានបំណងក្លាយជាទីតាំងល្អបំផុត សម្រាប់មនុស្សគ្រប់គ្នាបានមកធ្វើការ លេងកម្សាន្ត និងសម្រាកកាយ ក្នុងរាជធានីភ្នំពេញ ហើយដើរតួនាទីជាគម្រោងគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ចម្រុះផ្សេងទៀតទូទាំងប្រទេស។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com