បទយកការណ៍ / បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​Jaguar Land Rover​កម្ពុជា បង្ហាញ​ពី​សមិទ្ធផល​ក្នុង​ឆ្នាំ​2018
20, Sep 2018 , 5:20 pm        
រូបភាព
ដោយ:
​លោក Alistair Scott ជា​អគ្គនាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានបង្ហាញ​ពី​ភាព​រីកចម្រើន និង​កោត​ស​សើរ​ខ្ពស់ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​បុគ្គល​គ្រប់​ជាន់ថ្នាក់​ទាំងអស់ របស់​ក្រុមហ៊ុន Jaguar Land Rover​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់ថា​៖«​ការជ្រើសរើស​ទិញ​រថ​យន្ត Jaguar Land Rover តាមរយៈ​ក្រុមហ៊ុន គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត សម្រាប់​សុវត្ថិភាព និង​ទំនុកចិត្ត ទាំង​រថយន្ត​ថ្មី និង​មួយ​ទឹក​ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​រោងចក្រ​ផ្ទាល់​»​។
 
​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបតែ​ប្រារព្ធ​ពិធី​ប្រគល់​រថយន្ត​ថ្មី​ប្រណិត​ម៉ាក Jaguar XJL 2​គ្រឿង និង Jaguar F-PACE 1​គ្រឿង ជូនទៅ​សណ្ឋាគារ Rose Wood Hotel & Resort លំដាប់​ផ្កាយ​ប្រាំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ម្ចាស់​សណ្ឋាគារ គឺ​លោក​ឧ​ញ្ញា សំអាង (​វឌ្ឍនៈ​)​។ ដោយសារតែ​ភាពល្អ​ឥតខ្ចោះ នៃ​បច្ចេកវិទ្យា​ឈានមុខ​គេ ដែលមាន​សក្តានុពល និង​ស័ក្តិសម​ជាមួយ​សណ្ឋាគារ​លំ​ដាប់​ផ្កាយ​ប្រាំមួយ​នេះ ទើប​សណ្ឋាគារ​សម្រេច​ប​ញ្ជា​ទិញ​រថយន្ត Jaguar ទាំង​3​គ្រឿង​នេះ​។​
 
​លោក Ulf Sebecke នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​រំភើប​ក្នុងការ ដោយហេតុ​ផល​ថា​ក្រុមហ៊ុន​ខ្លួណ បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១ ក្នុងការ​ប្រឹក្សា​ផ្នែក​សេវាកម្ម ក្នុងចំណោម​១១២​ប្រទេស និង​លំដាប់ថ្នាក់​លេខ​២ ផ្នែក​ផ្គត់ផ្គង់​លើ​រថយន្ត ក្នុងចំណោម​៧​ប្រទេស​។ លោក Ulf Sebecke បាន​បញ្ជាក់ថា​៖«​ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សំអាងការ នួន ស្រី ដោយ​ឈរលើ​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី ក្នុង​វិស័យ​ច្នៃប្រឌិត ឲ្យ​មានការ​លើកតម្កើង​ន​នៃ​អរិយធម៌​ខ្មែរ​ហើ យ​ទើប​មានការ​ចាប់​ដៃគូ​សហកា​រ រួម​បេះដូង​ជាមួយគ្នា​។ កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២២-២៣ ខែកញ្ញា ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ​»​។​


 
​លោកអ្នក​ក៏​អាច​អញ្ជើញ​ទៅ​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត ជាមួយ​ម៉ូដ​សំលៀកបំពាក់​បែប​ប្រពៃណី​ស្អាតៗ​ផងដែរ​។ មិនតែប៉ុណ្ណោះ លោកអ្នក​ក៏​អាច​បើកបរ​សាកល្បង​ដោយ​សេរី​ជាមួយ​ឱកាស​ឈ្នះ​ការប្រើប្រាស់​រថយន្ត សម្រាប់​ថតរូប​មុន​អាពាហ៍ពិពាហ៍ ឬ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ថែម​ទៀតផង​។​
 
​យើង​សូម​រក្សា​សិទ្ធិ​ក្នុង​ការមិន​បកប្រែ​ជា​ខេមរភាសា នៅ​ចំណាប់អារម្មណ៍​របស់លោក​ផ្ទាល់​ដូចតទៅ​“As General Manager of Jaguar Land Rover Cambodia, Mr. Ulf Sebecke, believes in the mutual synergy of two unique brands: Jaguar’s Heritage + Sammangka Nournsrey’s exquisitely designed wedding gowns incorporating Rich Traditional Cues with a hint of modernity. Representing a global brand in Cambodia Mr. Ulf Sebecke’s focus is to create a presence in Cambodia through involvement with, recognizing and supporting the Culture, Tradition and Arts of the Cambodian society”
 
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111 
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com​។​
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia​។​
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com