កីឡាអន្តរជាតិ
អន្តរជាតិ
Hazard សុំ​គ្រូ​សម្រាក​ពី Europa League ព្រោះ​ហត់នឿយ​ពេល​ប្រឹងរក​៣​គ្រាប់​នៅ EPL
20, Sep 2018 , 9:19 pm        
រូបភាព
Eden Hazard និង​មិន​អាចជួយ Chelsea លេង​ទល់នឹង PAOK Thessaloniki FC នៅ​កីឡដ្ឋាន Toumba សម្រាប់​ការប្រកួត​ពានរង្វាន់ UEFA Europa League ពូ​ល L នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា វេលា​ម៉ោង​១១:៥៥​នាទី​នេះ​ទេ​បន្ទាប់ពី​រូបគេ​សុំ​សម្រាក​ដោយ​ត្អូញត្អែ​ថា​អស់កំលាំង​។​


 
​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ​លោក Maurizio Sarri បាន​ប្រាប់​អ្នកព័ត៌មាន​ក្នុង​សន្និសីតកាសែត ថា Hazard បានស្នើ​សុំ​លោក​សម្រាក​សម្រាប់​ការប្រកួត​ដំបូង​នៃ​ក្របខណ្ឌ​ទី​២​អឺរ៉ុប​នេះ ដោយសារ​ហត់នឿយ​ពី​ការប្រកួត​ឲ្យ​ជម្រើសជាតិ និង​ក្នុង​លី​គ​សប្តាហ៍​មុន​។​
 
​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្ស៊ិក វ័យ​២៧​ឆ្នាំ​រូបនេះ​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ក្រិច​ជាមួយ​ក្រុម​នោះទេ​បន្ទាប់ពី​ប្រា​ប់លោក Sarri ថា​ខ្លួន​មាន​អារម្មណ៍​ធុញទ្រាន់​ក្រោយ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ទល់នឹង Cardiff City នៅ Premier League សប្តាហ៍​ទី​៥​។​
 
«​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​បន្ទាប់ពី​លេង​ឲ្យ​ជម្រើសជាតិ និង​លេង​ទល់នឹង Cardiff គាត់​មានការ​ធុញទ្រាន់​បន្តិច​។ ខ្ញុំ​ក៏បាន​អនុ​ញ្ជា​ត​ឲ្យ​គាត់​នៅ​អង់គ្លេស​ដើម្បី​បន្ត​ការហ្វឹកហាត់ និង​សម្រាក​នៅ​ទីនោះ​។ លោក Sarri បានបញ្ជាក់​ដូច្នេះ​។​

  
 
​ក្រៅពី Hazard ខ្សែការពារ David Luiz ក៏ត្រូវ​សម្រាក​ដែរ​។ ចំណែក Ruben Loftus-Cheek បានធ្វើ​ដំណើរ​ទៅជា​មួយក្រុម​ទោះបី​សមាជិក​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ទើ​បានបង្ហាញ​ខ្លួន​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​ស​ញ្ញាតិ​អ៊ីតាលី​ត្រឹម​៣០​នាទី​នៅ​រដូវ​កាល​ថ្មី​នេះ​។​
 
​ក្រៅពី Chelsea ក៏មាន​ក្រុម​ពី​អង់គ្លេស​មួយទៀត​គឺ Arsenal ដែល​ត្រូវ​ស្វាគមន៍​ក្រុម​មកពី​អ៊ុយ​គ្រែ​ន Vorskla សម្រាប់​ការប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E នៅវេលា​ម៉ោង ២:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​]៕



Tag:
 បាល់ទាត់​
  UEFA Europa League
  Eden Hazard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com