ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​ផ្តល់​ភាព​រីករាយ​ទៅ​គ្រួសារ​ដូចម្តេច​ទើប​ល្អ​?
22, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចូរ​បង្កើត​ពេលវេលា​រាល់ថ្ងៃ​ដើម្បី​មាន​ភាព​រីករាយ​នៅពេល​ជួបជុំ​គ្រួសារ ដើម្បី​រក្សា​ភាពស្និទ្ធស្នាល​ជាមួយគ្នា​នឹង​គ្នា ព្រមទាំង​មាន​សុខ​ភាពល្អ​ថែមទៀត​។



ដើម្បី​ធ្វើបែបនេះ​បាន ខ្ញុំ​សូម​ណែនាំ​គន្លឹះ​មួយចំនួន​ដូចជា​៖
 
•​ ​ចូរ​ធ្វើការ​បន្ធូរ​អារម្មណ៍​ក្នុងពេល​មើល​រឿងកុន​នៅពេល​យប់​ជា​លក្ខណៈ​គ្រួសារ​។ អ្នក​អាច​ឈ្លៀត​ពេលនេះ​ដើម្បី​ញ៉ាំ​ភី​ហ្សា ពោត​លីង និង​អ្វីដែល​គ្រួសារ​អ្នក​ចូលចិត្ត​ធ្វើ​ទាំងអស់គ្នា​
•​ ​ចូរ​រីករាយ​នូវ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នៅ​ថ្ងៃអាទិត្យ និង​អាន​កាសែត​ទាំងអស់គ្នា​
•​ ​ចូរ​ធ្វើ​ពី​ធី​ជប់លាង​ដល់​ការជោគជ័យ​របស់​សមា​ជិ​ក​គ្រួសារ​ណាមួយ​ជាមួយនឹង​ការ​ញ៉ាំ​បង្អែម​ពិសេស​
•​ ​ចូរ​រកមើល​អាល​បុ​ម​រូបថត​គ្រួសារ​ចាស់ៗ ឬ​វីដេអូ​ថត​ក្នុង​គ្រួសារ និង​និយាយ​គ្នា​អំពី​ការចងចាំ​ទាំងអស់នោះ​។ 
•​ ​ធ្វើដំណើរ​ទាំង​គ្រួសារ​ដើម្បី​ទៅ​កន្លែង​ដែល​អ្នក​ទាំងអស់គ្នា​ចាប់អារម្មណ៍​
•​ ​ធ្វើ​ការងារ​ផ្ទះ​ទាំងអស់គ្នា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​ 

© រក្សាសិទ្ធិដោយ thmeythmey.com