ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណោះស្រាយពិសេសសម្រាប់អ្នកឯកោឲ្យសប្បាយចិត្តឡើងវិញ!
× មនុស្សដែលមានអារម្មណ៍ថាឯកោ ច្រើនតែមានភាពពិបាកលើការធ្វើអារម្មណ៍ ជាពិសេសអារម្មណ៍ចូលចិត្តនៅដាច់ឆ្ងាយពីគេពីឯង និងគ្មានអ្វីៗទាំងអស់ក្នុងខ្លួន។
បើសិនជាអារម្មណ៍ទាំងនេះកើតឡើងលើអ្នក ឬនរណាម្នាក់ដែលអ្នកស្រឡាញ់ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះ៖
ប្រាប់ឲ្យគេដឹង និងយល់ស្របថា អ្នកមានអារម្មណ៍ឯកាមែន។ ចូរសរសេរ គូររូប ឬចាក់បទចម្រៀងដើម្បីបញ្ជាក់អំពីអារម្មណ៍របស់អ្នក ចូរធ្វើជាគម្រូដ៏សកម្មម្នាក់សម្រាប់មនុស្សជុំវិញខ្លួនខណៈពេលដែលវាអាចជា មិត្តភក្តិ គ្រួសារ ឬអ្នកធ្វើការជាមួយគ្នា។ បើសិនជាអ្នកកំពុងតែពិបាកលើការដោះស្រាយនឹងការបាត់បង់អ្វីមួយ ចូរនិយាយអំពីទុក្ខសោករបស់អ្នកឲ្យគេដឹងផង។
ចូរចូលរួមក្នុងក្រុមសកម្មភាពណាមួយដែលជាប់ទាក់ទងនឹងបញ្ហារបស់អ្នក ជាពិសេសអ្នកដែលមានចំណាប់អារម្មណ៍ដូចគ្នាផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com