ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណោះស្រាយ​ពុល​ឡាន​បាន​លឿន​បំផុត​!
24, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពុល​ឡាន គឺជា​ការ​មាន​អារម្មណ៍​ឈឺ ឬ​មិន​ស្រួល នៅពេល​អ្នកធ្វើដំណើរ​តាម​រថយន្ត​។ មាន​អ្វី​ជាច្រើន​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ទប់ស្កាត់​វា ឬ​បន្ថយ​រោគសញ្ញា​។​


 
​របៀប​ដែល​អ្នក​អាច​កាត់បន្ថយ​បាន​ដោយ​ខ្លួនឯង​។​
 
​អ្វីដែល​អ្នក​គួរ​ធ្វើ​
 
1. បង្រួម​អប្បបរមា​ចលនា – អង្គុយ​នៅមុខ​ឡាន ឬ​នៅ​កណ្តាល​
2. មើល​ទៅមុខ​ត្រង់ ត្រង់ចំណុច​ថេរ​ដូចជា​ជើងមេឃ​
3. ដកដង្ហើម​ខ្យល់​ស្រស់ថ្លា ប្រសិនបើ​អាចធ្វើ​បាន – ឧទាហរណ៍​ដោយ​បើក​បង្អួច​ឡាន​
4. បិទ​ភ្នែក និង​ដកដង្ហើម​យឺតៗ ខណៈពេលដែល​ផ្តោតលើ​ដង្ហើម​របស់​អ្នក​
5. បន្លំ​ដោយ​ការនិយាយ ឬ​ស្តាប់​តន្ត្រី​ដែល​អ្នក​ពេញចិត្ត​
6. បំបែក​ការធ្វើដំណើរ​ដ៏​វែង (​ឈប់​ញឹក​) ដើម្បី​ទទួលបាន​ខ្យល់អាកាស​ស្រស់ថ្លា​
7. ផឹកទឹក ឬ​ដើរ​បន្តិច នៅពេល​សម្រាក​
8. សាកល្បង​តែ​ខ្ញី​។​
 
​កុំ​ធ្វើ​
 
1. អាន​មើលសៀវភៅ ឬ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ជាពិសេស​ទូរស័ព្ទ​
2. កុំ​សម្លឹងមើល​វត្ថុ​ចល័ត​
3. កុំ​ញ៉ាំ​អាហារ​ច្រើន​ហួសប្រមាណ ចំណី​ហឹរ ឬ​ផឹក​គ្រឿង​ស្រវឹង​មុនពេល ឬ​ក្នុងកំឡុងពេល​ធ្វើដំណើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com