កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ បែលហ្ស៊ិក​ឡើងឈរ​លេខ​១​ស្ទួន​ជាមួយ​បារាំង ខណៈ​កម្ពុជា​ធ្លាក់​៣​លេខ​
21, Sep 2018 , 7:39 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក និង​បារាំង​ស្ថិតនៅ​លេខ​រៀង​ទី​១​ពិភពលោក​នៃ​តារាង​ចំណាត់ថ្នាក់ FIFA Ranking ដែល​នេះ​ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​ក្នុង​រយៈពេល​២៥​ឆ្នាំ​ដែលមាន​ប្រទេស​២​ឈរ​នៅ​កំពូល​តារាង​ស្ទួន​ដូច្នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ពី​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។​

 
​បែលហ្ស៊ិក​បានទទួល​ជ័យជម្នះ​២​លើកចុងក្រោយ​ដែល​រួមទាំង​ការ​ឈ្នះ​អ៊ី​ស្លង់​ក្នុង​ការប្រកួត​បើកឆាក​ពានរង្វាន់ UEFA Nations League ដើម្បី​នាំ​ពួកគេ​ទៅ​ចូលរួម​ជាមួយ​បារាំង​នៅ​កំពូល​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ជា​ក្រុម​ដែល​បាន​ផ្តួលខ្លួន​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ កន្លងទៅ​។​
 
 ក្រុម​រហស្សនាម​បិសាច​ក្រហម​ដែលមាន​គ្រូបង្វឹក​លោក Roberto Matinez បាន​កើន​១​ពិន្ទុ​ទៀត​ដើម្បី​ស្មើនឹង​ក្រុម​មាន់គក​បារាំង​ដែលមាន​ពិន្ទុសរុប ១៧២៩​។​
 
​ការផ្លាស់ប្តូរ​ចំណាត់ថ្នាក់​ផ្សេងទៀត​សម្រាប់​ក្រុម​កំពូល​ទាំង​១០ (Top 10) មើលឃើញថា​ដា​ណឺ​ម៉ា​កបាន​ធ្លាក់​ទៅ​លេខ​១០ ក្រោយ​នៅ​លេខ​៩​ស្ទួន​ជាមួយ​អេ​ស្ប៉ា​ញ​។ ប្រេ​ស៊ី​ល​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៣​ដដែល ហើយ​ក្រូ​អាស៊ី អ៊ុយ​រ៉ូ​ហ្គា​យ អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ និង​ស្វី​ស​នៅ​លេខ​រៀង​បន្តបន្ទាប់​។​


 
​ដោយឡែក​ក្រុម​ម្រើ​ស​ជាតិ​កម្ពុជា​ក្រោយ​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កន្លង​ទៅបាន​ធ្លាក់​ចំនួន​៣​លេខ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA Ranking ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៦៩​ពិភពលោក​វិញ​។ យ៉ាងណា ម៉ាឡេស៊ី​នៅតែ​ស្ថិតក្រោម​កម្ពុជា​ដដែល​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៧១ ខណៈ​សិង្ហ​បុរី​ហក់​ឡើងទៅ​លេខ​រៀង​ទី​១៦៦​ពិភពលោក​វិញ​។ 


 
​ចំណាត់ថ្នាក់ FIFA  World Ranking ខាងលើ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​៕
​ 

                ក្រុម​កីឡាករកម្ពុជាអបអរពេលស៊ុតចូលទីនាំមុខ១គ្រាប់ មុនពេលម៉ាឡេស៊ីវាយបក៣គ្រាប់វិញ
                               នាជំនួប​មិត្តភាពអន្តរជាតិ​កាលពី​ថ្ងៃទី១០ ខែកញ្ញា។ រូបថត សឿន វណ្ណឌេត


Tag:
 បាល់ទាត់​
  FIFA Ranking
  បារាំង​
  បែលហ្ស៊ិក​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com