អត្ថបទពាណិជ្ជកម្ម
អ្នក​ម្តាយ​គ្រប់រូប​កុំ​ភ្លេច​ចូលរួម​ពិព័រណ៍​ម្សៅ​ទឹកដោះគោ នៅ​ចុងខែ​កញ្ញា​នេះ​
21, Sep 2018 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែកញ្ញា​នេះ ពិព័រណ៍​ម្សៅ​ទឹកដោះគោ នឹងត្រូវ​រៀបចំឡើង​នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។ ពិព័រណ៍​ពិព័រណ៍​ម្សៅ​ទឹកដោះគោ​នេះ រៀបចំឡើង​បើក​ឲ្យ​មានការ​ចូលរួម​ដោយ​សេរី ដើម្បី​ផ្តល់ឱកាស​ឲ្យ​អាណាព្យាបាល ជាពិសេស​អ្នក​ម្តាយ​គ្រប់រូប បាន​ស្វែងយល់​បន្ថែមទៀត​គុណភាព និង​គុណសម្បត្តិ របស់​ប្រភេទ​ម្សៅ​ទឹកដោះគោ​នីមួយៗ ដែល​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។​
 
​លោក កែវ ឡង់ឌី អគ្គនាយក​អភិវឌ្ឍន៍​ធុរកិច្ច នៃ​ហាង​លក់ទំនិញ​កុមារ Baby outlet បាន​គូសបញ្ជាក់ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​នៅតែ​អាទិភាព​ចាំបាច់​បំផុត​សម្រាប់​អ្នក​ម្តាយ​គ្រប់រូប ព្រោះ​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​យ៉ាងច្រើន ដែលមាន​អត្ថប្រយោជន៍​ខ្លាំង​ដល់​ការ​លូត​លាត់​របស់​កូនៗ​។ ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន ហើយ​អ្នក​ម្តាយ​សម័យ​បច្ចុប្បន្ន កាន់​តែម​មមាញឹក​ទៅៗ នឹង​ការបំពេញ​ការងារ ដូច្នេះ​ពួកគាត់​តែងតែ​ត្រូវការ​ជំនួយ​បន្ថែម ពី​ម្សៅ​ទឹកដោះគោ សម្រាប់​បំបៅកូន​របស់​ពួកគាត់ ហើយក៏​ជាហេតុ​ផល​ដែល​បេ​ប៊ី​អោត​ឡេ​ត រៀបចំ​ពិព័រណ៍​ម្សៅ​ទឹកដោះគោ​នេះ​ឡើង​។  នេះ​បើតាម​លោក កែវ ឡង់ឌី​។ 
 
​អគ្គនាយក​អភិវឌ្ឍន៍​ធុរកិច្ច នៃ​ហាង​លក់ទំនិញ​កុមារ Baby outlet​ដដែល បន្ថែមថា ពិព័រណ៍​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ បាន​ពន្យល់​ពី​លក្ខណៈពិសេស និង​គុណភាព​ម្សៅ​ទឹកដោះគោ​របស់ខ្លួន ទៅដល់​អ្នក​ម្តាយ​គ្រប់រូប និង​កាន់តែ​ពិសេស គឺ​លោកឪពុក អ្នក​ម្តាយ នឹង​បានដឹង​កាន់តែច្បាស់ ថា​តើ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ដែល​ល្អ ស័ក្តិសម​នឹង​កូនៗ​របស់ខ្លួន​។  លោក កែវ ឡង់ឌី បញ្ជាក់ថា​៖«​ដោយសារ​មាន​អាណាព្យាបាល​ដែលមាន​កូនតូចៗ​ជាច្រើន មាន​ក្តីកង្វល់​ពី​ការជ្រើសរើស​ទឹកដោះគោ ឬ​សម្ភារ​កុមារ​ដែលមាន​គុណភាព​ល្អ​សម្រាប់​កូនៗ​របស់​ពួកគាត់ ដូច្នេះ​មាតាបិតា​ពិព័រណ៍​នេះ នឹង​ក្លាយជា​វេទិកា​ឲ្យ​ពួកគាត់​មានឱកាស​បាន​ស្វែងយល់​កាន់​ច្បាស់ និង​ស្រួល​ក្នុងការ​ជ្រើសរើស​ផលិត​ដែល​ល្អ​សម្រាប់​កូនៗ​»​។​
 
​សូមបញ្ជាក់ថា អ្នក​ម្តាយ មាតាបិតា ឬ​អាណា​ព្យ​បាល​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ផងដែរ​ពី​បណ្តា​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ដែល​នឹង​មក​ចែករំលែក​ព័ត៌មាន​នានា នៅក្នុង​ពិព័រណ៍​នេះ​។  
 
​ដូច្នេះ​អ្នក​ម្តាយ លោកឪពុក​គ្រប់រូប សូម​ចូលរួម​ទាំងអស់គ្នា​ណា នៅ​ថ្ងៃទី ២៩ និង​ទី​​៣០ ខែកញ្ញា​នេះ នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។  
 
​សូមបញ្ជាក់ថា ឥឡូវនេះ លោកអ្នក​ក៏​អាច​ស្វែងរក​ទិញ​ទំនិញ​ពី​ហាង​បេ​ប៊ី អោត​ឡេ​ត​បាន​ពី​គ្រប់កន្លែង គ្រប់ពេលវេលា​បាន​ផងដែរ តាមរយៈ​គេហទំព័រ​របស់​បេ​ប៊ី​អោត​ឡេ​ត គឺ www.bbocambodia.com ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរ​សព្ទ 017 887 746/017 222 978  និង 016 789 669 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com