ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៣,៤​លាន​នាក់ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨
22, Sep 2018 , 7:59 am        
រូបភាព
​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា  ឆ្នាំ​២១០៨ មាន​ចំនួន ៣,៤៥៥,៧១៦​នាក់ កើនឡើង​១១.១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ តួលេខ​នេះ បានបង្ហាញ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា នៅ​ទីស្តីការក្រសួង លោក ថោង ខុន បាន​បន្តថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ខាងលើ ដែល​បានមក​ទស្សនា​នៅ​កម្ពុជា មាន​ជាង​១,៥​លាន​នាក់ ទៅ​ទស្សនា​តំបន់​សៀមរាប​អង្គរ ទេសចរ​អន្តរជាតិ​ជិត​២​លាន​នាក់ ទៅ​ទស្សនា​ទីក្រុង​ភ្នំពេញ​។  ភ្ញៀវទេសចរ​អន្តរជាតិ​ជិត​៥,៩​ម៉ឺន​នាក់ ទៅ​តំបន់​ឆ្នេរសមុទ្រ និង​ទេសចរ​អន្តរជាតិ​ជិត ៤,៨​ពាន់​នាក់ ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦ​សាន្ត​។​
 
​រីឯ​ទេសចរ​កម្ពុជា​ដែល​ចេញទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨ មាន​ចំនួន​ជាង​១,១​លាន​នាក់ កើនឡើង ១០.៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។​
 
​សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៦.២​លាន​នាក់​។ ឆ្នាំ​២០២០ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ ៧​លាន​នាក់ ជាមួយនឹង​ចំណូល​ទេសចរណ៍​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​-​មុខរបរ​ដោយផ្ទាល់​ជិត ១​លាន​នាក់​។ ឆ្នាំ​២០២៥ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ​១០​លាន​នាក់​។ ឆ្នាំ​២០៣០ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ​១៤​លាន​នាក់​៕
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com