ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុទ្ទកាល័យ​តេ​ជោ​៖ លោក ហូ សិទ្ធី ជានា​យក រីឯ​លោកស្រី សុង​ឡេង បូរ៉ា ជា​នាយិកា​ពិធីការ​
21, Sep 2018 , 9:19 pm        
រូបភាព
លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ  និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ សម្តេចនាយករដ្ឋមន្ត្រី
លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ សម្តេចនាយករដ្ឋមន្ត្រី
ដោយ: រួបរួម
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពី​ថ្ងៃទី​១៨ ខែកញ្ញា បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ ពិធីការ និង​សមាជិក​ក្រុម​លេខា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​អាណត្តិ​ទី​៦​នេះ​។​

 
​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ហៅ​កាត់​ថា «​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មាន​លោក ហូ សិទ្ធី ជានា​យក ដោយ​លោក​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន​។​
 
​លោក ហូ សិទ្ធី មាន​នាយករង​២២​រូប​ទៀត ដែល​ក្នុងនោះ មាន លោក ប្រាក់ វណ្ឌ​ឌី លោក ង៉ែត បូរី លោក ហ៊ីង ប៊ុន​ហៀ​ង លោក ហ៊ុយ ពិសិដ្ឋ លោក អ៊ី ឈាន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ 
 
​លោក យី ដន លោក គីម ប៊ុន​ថា​ន លោក ហ៊ុន ស៊ីថា លោក រស់ កុសល លោក តាន់ បញ្ញាវុធ លោក ចៅ តុល លោកស្រី ម៉ែន នារី​សោ​ភ័គ លោក ឈរ ផល្លី លោក កែវ បាភ្នំ លោក សេង ទៀង និង​លោក កឹម​រ័ត្ន វិសិដ្ឋ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​មន្ត្រី​។​
 
​លោក ឈី​វ យី​ស៊ា​ង លោក ហ៊ុន ម៉ានិត លោក ប៉ាន់​ខែម ប៊ុនថន លោក ស្លាត សុភាព លោក ហាក់ សុខ​ហៃ និង​លោក អ៊ុំ គី​តូ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​
 
​ចំណែកឯ​សមាសភាព​ពិធីការ ដែល​ហៅ​កាត់​ថា «​ពិធីការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​» ដឹកនាំ​ដោយ​លោកស្រី សុង​ឡេង បូរ៉ា នាយិកា​ពិធីការ​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ សមាជិក​ពិធីការ​៤​រូប​ផ្សេងទៀត​រួមមាន លោកស្រី ទ្រី សុខា លោក ជា យុពា ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ លោក សុខ សូរិយា និង​លោកស្រី រស់ ច័ន្ទ​ផល្លី មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​
 
​យោងតាម​ព្រះរាជក្រឹត្យ សមាជិក «​ក្រុម​លេខា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​» ដែល​ត្រូវ​បំពេញការងារ​ផ្ទាល់​នៅ​ខុទ្ទកាល័យ មាន​ចំនួន​៣១​រូប ដោយ​២៤​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៦​រូប មាន​ឋានៈ​ស្មើ​អគ្គនាយក​។​
 
​សមាជិក​ក្រុម​លេខា ផ្សេងទៀត មាន​ចំនួន​៣៥​រូប ដោយ​១៣​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​២២​រូប​ទៀត មាន​ឋានៈ​ស្មើ​អគ្គនាយក​៕










Tag:
 នីតិកាល​ទី​៦
  ខុទ្ទកាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com