ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
មូលនិធិគីណាល់ ប្រកាសឱ្យនិស្សិតកសិកម្មចូលរួមប្រកួត «ពានរង្វាន់ត្នោតមាស» លើកទី២ ចាប់ពីថ្ងែនេះ
× ភ្នំពេញ៖ មូលនិធិគីណាល់ ប្រកាសឱ្យនិស្សិតផ្នែកកសិកម្ម និងគីមីចំណីអាហារ ចូលរួមប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើកទី២ស្តីពី «ពានរង្វាន់ត្នោតមាស» ឆ្នាំ២០១៩ ចាប់ថ្ងៃប្រកាសដំណឹងនេះរហូដល់ថ្ងៃទី១៦ វិច្ឆិកា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ផលិតផលកសិកម្ម និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើវិស័យកសិកម្ម-ក្សេត្រសាស្ត្រ និងការកែច្នៃចំណីអាហារក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូនិធិគីណាល់ កាលពីថ្ងៃទី១៧ កញ្ញានេះ។
មូលនិធិគីណាល់ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណើ្តមរង្វាន់ត្នោតមាសលើកទី២ នៅឆ្នាំ២០១៩។ និស្សិតដែលសិក្សាជំនាញកសិកម្ម-ក្សេត្រសាស្ត្រ និងការកែច្នៃចំណីអាហារអាចដាក់ពាក្យចូលរួមប្រកួតប្រជែង «ពានរង្វាន់ត្នោតមាស» ឆ្នាំ២០១៩ របស់មូលនិធិគីណាល់ ដោយផ្ញើឈ្មោះសមាជិកក្រុមច្រើនបំផុត៦នាក់ ទៅកាន់ Email:
[email protected] ត្រឹមថ្ងៃទី១៦ វិច្ជិកា ឆ្នាំ២០១៨។
ក្រុមដែលទទួលជ័យលាភីលេខ១ នឹងទទួលបានប្រាក់ ១០០០ដុល្លារ, លេខ២ ទទួលបាន ៥០០ដុល្លារ, លេខ៣ ទទួលបាន ២៥០ដុល្លារ និងនិស្សិត៣ក្រុមទៀតទទួលបានថវិកាលើកទឹកចិត្ត ១០០ដុល្លារក្នុងមួយក្រុម។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល កម្មវិធីតម្រូវឱ្យនិស្សិតសរសេរស្នាដៃស្រាវជ្រាវលើប្រធានបទណា ដែលផ្តល់ប្រយោជន៍ដល់កសិករ។ ជាស្នាដៃដែលមានគំនិតច្នៃប្រឌិតថ្មី ដោយមិនចម្លងពីប្រភពណាមួយ និងជាស្នាដៃដែលមិនធ្លាប់ជាប់ក្នុងការប្រឡង ឬជាប់ពានរង្វាន់ពីមុនមក (សរសេរជាភាសាអង់គ្លេស)។ ស្នាដៃនេះ អាចធ្វើបទបង្ហាញជាភាសាខ្មែរ ឬភាសអង្គ់គ្លេសក៏បាន។
ក្រោយចុះឈ្មោះចូលរួមរួច ក្រុមនីមួយៗមានរយៈពេល ៨៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ស្រាវជ្រាវ និងសរសេរអត្ថបទ រួចបញ្ជូនស្នាដៃនេះទៅគណៈកម្មការតាមរយៈអ៊ីម៉ែលខាងលើ នៅថ្ងៃចុងក្រោយ។ នេះជាជុំទី១នៃការប្រកួតដែលបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធី«ពានរង្វាន់ត្នោតមាស» លើកទី២ ដែលចូលរួមលើកកម្ពស់ជីវភាពគ្រួសារកសិករ ដោយគោរពតាមគោលការណ៍បរិស្ថានធម្មជាតិ។
នៅជុំបន្ទាប់ គណៈមេប្រយោគនឹងជ្រើសរើសយកស្នាដៃដែលលេចធ្លោជាងគេ ៦ក្រុម ចូលរួមប្រកួតនៅ វគ្គផ្តាច់ព្រ័តដោយតម្រូវឱ្យស្រាវជ្រាវបន្ថែមលើកប្រធានបទរបស់ខ្លួន។ ក្រុមទាំង៦ ដែលបានជ្រើសរើសនេះ នឹងត្រូវធ្វើបទបង្ហាញផ្ទាល់មាត់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ រកម្ចាស់ជ័យលាភីឆ្នើម ៣ក្រុមចុងក្រោយ ដើម្បីប្រគល់ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៨៩០ ០៩៣ ៕
Tag:
កសិកម្ម
មូលនិធិគីណាល់
ពានរង្វាន់
ប្រកួតប្រជែង
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com