ជាតិ
ក្រសួងការងារចេញប្រកាស ឲ្យកម្មករកាត់ដេរបើកប្រាក់ឈ្មួល ២ដងក្នុងមួយខែចាប់ពីឆ្នាំ២០១៩
× ចាប់ពីខែមករា ឆ្នាំ២០១៩ កម្មករ ឬនិយោជិត ដែលធ្វើការក្នុងវិស័យកាត់ដេរ អាចបើកប្រាក់ឈ្នួល បានពីរដងក្នុងមួយខែ។ កម្មករ អាចបើកប្រាក់ឈ្មួលលើកទីមួយ បាន៥០ភាគរយនៃប្រាក់សរុប នៅចុងសប្តាហ៍ទី២ និងបើកលើកទីពីរនៅចុងសប្តាហ៍ទី៤ ដោយទទួលបានប្រាក់ឈ្មួលដែលនៅសល់៥០ភាគរយទៀត រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ការអនុវត្តបែបនេះ នឹងធ្វើឡើងជារៀងរាល់ខែ។
យោងតាមប្រកាសស្តីពី ការបើកប្រាក់ឈ្មួលជូននិយោជិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២១០៨ ម្ចាស់រោងចក្រ-សហគ្រាសទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវតែរៀបចំការបើកប្រាក់ឈ្មួលឲ្យកម្មករពីរដងក្នុងមួយខែ។ ចំពោះបទប្បញ្ញត្តិទាំងឡាយ ដែលធ្វើផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍៕
Tag:
កម្មករ
រោងចក្រ
ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com