ពីនេះ ពីនោះ
រូបត្លុក
បើ​មិន​មក​ធ្វើការ ចូរ​កុំ​បើក​ប្រាក់ខែ​…!
20, Sep 2020 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​មួយចំនួន​តូច​ខ្លះ (​មិនមែន​ទាំងអស់​ទេ​) ធ្វើ​ការងារ​រដ្ឋ​លំៗ​, ខ្ជិល ហើយ​លួច​ម៉ោង​រដ្ឋ​ដើម្បី​ធ្វើ​ការងារ​ឯកជន​។ មន្ត្រី​លំៗ​មួយចំនួន​នោះ តែងតែ​និយាយប្រាប់​គេឯង​ថា​៖«​ធ្វើ​ការងារ​រដ្ឋ​ស្រួល​ណាស់ ព្រោះ​ធ្វើការ​តិចតួច អត់​មាន​សម្ពាធ ហើយ​នៅតែ​អាច​បើក​ប្រាក់ខែ​បាន​ដដែល​»​។ អ្នក​ខ្លះទៀត​ថែមទាំង​និយាយថា​៖«​ធ្វើ​ការងារ​រដ្ឋ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​ពេល​រកស៊ី​បាន​ស្រួល​»​។ ជារឿយៗ គេ​សង្កេតឃើញថា មន្ត្រី​ខ្លះ ចូលធ្វើការ​យឺត ហើយ​ចេញពី​ធ្វើការ​ងារ​លឿន​។ មិនមែន​មន្ត្រី​ទាំងអស់​ទេ ក៏មានដែរ​មន្ត្រី​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ដើម្បី​បម្រើ​ពលរដ្ឋ និង​សង្គម​នោះ​។ តើ​នៅពេលណា​ទើប​ស្ថាប័នរដ្ឋ​អាច​លុបបំបាត់​មន្ត្រី​រដ្ឋ​ដែល​មិន​ធ្វើការ​ពិតប្រាកដ​ឲ្យ​ចេញពី​ស្ថាប័ន​របសខ្លួន​? ប្រាក់ខែ​ត្រូវបាន​រដ្ឋាភិបាល​ដំឡើង​រួចហើយ ដូច្នេះ មន្ត្រី​ដែល​«​មិនល្អ​»​ត្រូវតែ​ធ្វើការ​បម្រើ​រាស្ត្រ ព្រោះ​មន្ត្រី​ទទួល​ប្រាក់ខែ​ពី​ពន្ធ​ដែល​រាស្ត្រ​បាន​បង់​។

 
​នៅក្នុង​ក្រុមហ៊ុន​ឯកជន​ក៏​ដូចគ្នា​ដែរ​។ បុគ្គលិក​ខ្លះ ខ្ជិល ខូច ល្បិច​មិន​ចង់​ធ្វើ​ការងារ​ទេ តែ​នៅតែ​ចង់​បើក​ប្រាក់ខែ​ដូច​គេ​ដូច​ឯង​ដែរ​។ បើ​ខ្លួនឯង​ខ្ជិល មិនបាន​ធ្វើការ​ត្រឹមត្រូវ ហើយ​បើក​ប្រាក់ខែ​ដូច​គេ​ដូច​ឯង នោះ មានន័យថា លោកអ្នក​កំពុង​បង្កើត​អំពើ​អយុត្តិធម៌​ចំពោះ​អ្នកធ្វើការងារ​ហ្មត់ចត់​ហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com