ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​បញ្ហា​ក្រហម​ភ្នែក គួរតែ​ធ្វើ​ម៉េច​ទើប​ស្រួល​ទៅ​?
24, Sep 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ភ្នែក​ទៅជា​ក្រហម គឺជា​ការបង្ក​រោគ​នៅ​ភ្នែក​មួយ​ដែលមាន​អត្រា​នៃ​ការឆ្លង​ខ្ពស់បំផុត​មួយ ហើយ​ភាគច្រើន​កើត​ឡើងលើ​កូនក្មេង​។



អ្នកជំនាញ​និយាយថា មាន​វិធី​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​នៅផ្ទះ​ដើម្បី​ជួយ​បំបាត់​បញ្ហា​រមាស់​ភ្នែក ឬ​ក្រហម​ភ្នែក​នេះ​បាន ដូចជា​៖
 
•​ ​សម្រាប់​ការ​ក្រហម​ភ្នែក​ដោយសារតែ​អា​ឡែ​ហ្ស៊ី ចូរ​បងកើន​ការ​ស្អំ​ទឹក​ត្រជាក់​នៅលើ​ភ្នែក​។ ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​កន្សែង​ត្រជាក់​ពីរ​ផ្សេងគ្នា​សម្រាប់​ភ្នែក​នីមួយៗ​ដើម្បី​កុំ​ឲ្យ​មានការ​  រាលដាល​ការបង្ក​រោគ​
•​ ​ចូរ​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​នៅលើ​ភ្នែក​បើសិនជា​វា​បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​
•​ ​ចូរ​ប្រើ​ទឹក​បន្តក់​ភ្នែក​
•​ ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​ការអនុវត្ត​ខាងលើ​មិន​ធ្វើ​ឲ្យ​អា​ការៈធូរស្រាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com