ពីនេះ ពីនោះ
សទ្ទានុក្រមនិយមន័យ៖ «បុណ្យ» និង«កុសល»ខុសគ្នាដូចម្តេច?
× «បុណ្យ» សំដៅដោយគុណជាគ្រឿងជម្រះសន្តានចិត្ត ។ ចំណែកឯ «កុសល» សំដៅដោយកម្មដែលកម្ចាត់បង់នូវអំពើអាក្រក់។ នេះបើតាមការដកស្រង់ពីសទ្ទានុក្រមសទិសន័យនៃវេយ្យាករណ៍ខ្មែរ។
ពាក្យថា «បុណ្យ» ជាសំស្ក្រឹតប្រើជាគុណនាមក៏បាន ប្រែមកថា បរិសុទ្ធ, ស្អាត,ល្អ, គួរចង់បាន, គួរឲ្យស្រឡាញ់។ គុណជាតជាគ្រឿងជម្រះសន្តានចិត្ត, អំពើល្អ, សេចក្តីសុខ។ ឧទាហរណ៍៖ ធ្វើបុណ្យ ធ្វើសេចក្តីល្អខាងផ្លូវកាយវាចាចិត្ត , បុណ្យសក្តិ អំណាចតេជះបានដោយបុណ្យ, ឡើងបុណ្យ ឡើងសក្តិយសខ្ពស់ជាងមុន, ព្រះមានបុណ្យ ព្រះសម្មាសម្ពុទ្ធ។
ចំណែក «កុសល» មានន័យថាកម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ និងមានន័យម្យ៉ាងទៀតថា ល្អប្រពៃ ដែលមានចិត្តកុសល។ ឧទាហរណ៍៖ កុសលបណ្ឌិត ដែលឈ្លាសវាងវៃ, កុសលបណ្ឌិត ដែលប៉ិនប្រសប់៕
© រក្សាសិទ្ធិដោយ thmeythmey.com