កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Player៖ Modric បាន​យ៉ាងហោចណាស់​៧​ពិន្ទុ ពី​កម្ពុជា​
25, Sep 2018 , 5:36 pm        
រូបភាព
​ក្រោយ FIFA ប្រកាសថា Luka Modric ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៨ របស់​ពិភពលោក Best FIFA Player ក៏មាន​ទិន្នន័យ​ដែល​បង្ហាញ​ការបោះឆ្នោត​ពី​សំណាក់​កីឡាករ គ្រូបង្វឹក និង​អ្នកសារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​។ ក្នុងនោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ផ្លួ​វ​ការ​ពី​កម្ពុជា​៣​រូប​បានផ្តល់​ឲ្យ Modric ចំនួន​៧​ពិន្ទុ​។


 
​លោក​ប្រាក់ សុវណ្ណារ៉ា ដែលជា​អតីត​គ្រូ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បោះឆ្នោត​ឲ្យ Modric នៅ​លេខ​រៀ​តទី​១ Antoine Griezmann លំដាប់​ទី​២ និង Kylian Mbappe ទី​៣​។​
​ប៊ី​ន ចន្ថា​ធា​រី ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បោះ​ឲ្យ Cristiano Ronaldo ទី​១ Kylian Mbappe ទី​២ និង Luka Modric ទី​៣​។ 
 
​ដោយឡែក​លោក អ៊ឹង ចំរើន តំណាង​សារព័ត៌មាន​របស់​កម្ពុ​ជា បានសម្រេច​ជ្រើស​យក Raphael Varane ក្នុង​ជម្រើស​ទី​១​របស់ខ្លួន Salah Mohamed ទី​២ និង​ឲ្យ Modric ទី​៣​។​
​សរុប​ពិន្ទុ​ដែល​ផ្តល់​ឲ្យ​ពី​អ្នក​ទាំង​៣​នាក់​ខាងលើ ខ្សែបម្រើ​ឆ្មើ​របស់ Real Madrid និង​ជម្រើសជាតិ​ក្រូ​អាស៊ី​ទទួលបាន​យ៉ាងហោច​៧​ពិន្ទុ ដែល​នេះ​នៅ​មិនទាន់​គិតពី​ការបោះ​របស់​អ្នកគាំទ្រ​កម្ពុជា​ឡើយ​។​
 
​របៀប​នៃ​ការជ្រើសរើស​កីឡាករ និង​ការដាក់​ពិន្ទុ​សម្រាប់​ពានរង្វាន់ Best FIFA Player មាន​ដូច​ខាងក្រោយ​៖ 






 
​ប្រធាន​ក្រុម និង​គ្រូ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ រួមទាំង​អ្នកសារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក មាន​សិទ្ធិ​ជ្រើសរើស​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ចំនួន ៣​រូប ក្នុងចំណោម​បេក្ខជន​១០​នាក់ ដោយ​ដាក់​ទៅតាម​លំដាប់​ពី​ទី​១ ដល់ទី ៣​។ លំដាប់​ទី​១ ទទួលបាន ៥​ពិន្ទុ​, ទី​២​បាន ៣​ពិន្ទុ និង​ទី​៣ ទទួលបាន ១​ពិន្ទុ​៕
 

Tag:
 បាល់ទាត់​
  Best FIFA Player
  ប្រាក់ សុវណ្ណារ៉ា​
  Luka Modric
© រក្សាសិទ្ធិដោយ thmeythmey.com