កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា​កូនក្រុម​អសមត្ថភាព ក្រោយ Man Utd ចាញ់ Derby របស់ Lampard
26, Sep 2018 , 2:01 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United បាន​បន្ទោស​ថា​ក្រុម​របស់លោក​គ្មាន​សមត្ថភាព​រក​គ្រាប់​បាល់​បន្ទាប់ពី​ធ្លាក់​ចេញពី​ពាន Carabao Cup ដោយសារ​ក្រុម​នៅ​លំដាប់​ទី​២​អង់គ្លេស Derby County នៅ​កីឡដ្ឋាន Old Trafford នា​រាត្រី​ថ្ងៃទី​២៥ ខែកញ្ញា​។​


 
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី Frank Lampard បាន​នាំ Derby យកឈ្នះ​ម្ចាស់ផ្ទះ Man Utd ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​បន្ទាប់ពី​ការប្រកួត​បញ្ចប់ទៅ​ក្នុង​លទ្ធផល​២-២​។​
 
Juan Mata បានផ្តល់​ឲ្យ​ក្រុម​បិសាច​ក្រហម​សម្រាប់​គ្រាប់​បាល់​នាំមុខ​តាំងពី​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១ និង​មានឱកាស​ជាច្រើន​ទៀត លើក​ក្រុម Derby តែ​ធ្វើ​មិនបាន​សម្រេច​។ ចូលដល់​តង់​ទី​២​នាទី​៥៩ ក្រុម​របស់ Lampard ដែលជា​អតីត​កូនក្រុម​លោក Mourinho កាល​នៅ Chelsea បាន​វាយបក​តាម​ស្មើ​វិញ​ដោយ​ការទា​ត់បាល់​ពិន័យ (Free-kick)​យ៉ាង​ល្អ​ពី​កីឡាករ Harry Wilson មុនពេល​អ្នកចាំទី Sergio Romero ទទួលបាន​កាត​ក្រហម​នៅ​៨​នាទី​បន្ទាប់ ដោយសារ​យកដៃ​ប៉ះបាល់​នៅក្រៅ​តំបន់​។​
 
​ខ្សែប្រយុទ្ធ Jack Marriott ជា​អ្នក​បន្ថែម​គ្រាប់​បាល់​នាំ​មុន​លើ Man Utd វិញ​នៅ​នាទី​៨៦ ដោយ​ប្រើ​ក្បាល ប៉ុន្តែ Marouane Fellaini តែ​ត​បញ្ចូល​ទី​ជួយ​ក្រុម​លោក Jose តាម​ស្មើ​វិញ​នៅ​នាទី​៩០+​។ បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ Man Utd ស្មើ Derby ២-២​។​
 
​ក្រុម​ទាំង​បាន​ឈានដល់​ការ​ស៊ុត​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ​ក្រុម​លោក Mourinho បរាជ័យ​ក្រុម​របស់ Lampard ដោយ​លទ្ធផល ៨-៧​។​
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖«​យើង​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​បាន​នៅពេលដែល​យើង​មានឱកាស​ជាច្រើន​នៅ​តង់​ទី​១​។ យើង​លេង​បានល្អ ដើម្បី​សំលាប់ (​រក​គ្រាប់​បាល់​) តែ​ពួកគេ​មិនអាច​ធ្វើបាន​។ ការលេង​បែបនេះ​គឺ​ខ្ញុំ​មិន​ចូលចិត្ត​ទេ​»​។​


 
​នេះ​ជាការ​ខកចិត្ត​លើក​ទី​២​សម្រាប់ Man Utd ក្នុងការ​បង្ហាញខ្លួន​នៅ​ទឹកដី Old Trafford បន្ទាប់ពី​បាន​ត្រឹម​ស្មើ Wolverhampton ១-១ នា​ការប្រកួត​ក្របខណ្ឌ Premier League កាលពី​សប្តាហ៍​មុន​៕
 
​លទ្ធផល​គូ​ដទៃ​៖

AFC Bournemouth ៣ - ២ Blackburn Rovers
 
Blackpool ២ - ០ Queens Park Rangers
 
Burton Albion ២ - ១ Burnley
 
Millwall ១ - ៣ Fulham
 
Oxford United ០ - ៣ Manchester City
 
Preston North End ២ - ២ Middlesbrough *
 
Wolverhampton Wanderers ០ - ០ Leicester City *
 
Wycombe Wanderers ៣ - ៤ Norwich City
 
West Bromwich Albion ០ - ៣ Crystal Palace
​ 

Tag:
 បាល់ទាត់​
  Jose Mourinho
  Frank Lampard
  Carabao Cup
© រក្សាសិទ្ធិដោយ thmeythmey.com