ភ្នំពេញ៖ ទូរទស្សន៍បារាំង CFI (Canal France International) ក្នុងគម្រោង Media Development និងអង្គការ Gret គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលអ្នក សារព័ត៌មានស្តីពី ប្រធានបទនៅតាមជនបទ (កសិកម្ម និងបរិស្ថាន) នៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។ អ្នកសារព័ត៌មានក្នុងចន្លោះពី១០ទៅ ១៤នាក់មកពីស្ថាប័នផ្សេងគ្នានឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ។
អ្នកសារព័ត៌មានអនឡាន ទូរទស្សន៍ វិទ្យុអ្នកកាសែតក្រដាស…អាចដាក់ពាក្យចូលរួម សិក្សាក្នុងកម្មវិធីខាងលើនេះបានតាមរយៈ email:
[email protected] និងតាម email:
[email protected] ។ ទូរទស្សន៍បារាំងនឹងរ៉ាប់រងរាល់ការចំណាយធ្វើដំណើរ និងស្នាក់ ក្នុងខេត្តសៀមរាប។
លក្ខខណ្ឌសម្រាប់អ្នកសារព័ត៌មានដែលត្រូវចូលរួមសិក្សា៖
១) ជាអ្នកសារព័ត៌មានជនជាតិខ្មែរ
២) បច្ចុប្បន្នកំពុងបម្រើការក្នុងស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ ឬអនឡាញ
៣) ត្រូវតែផលិតរឿងមួយចំនួនក្នុងពេលសិក្សា
៤) សរសេរ និងផ្ញើ CV, សេចក្តីសង្ខេបពីស្ថាប័នខ្លួនកំពុងធ្វើការ និងអត្ថបទមួយចំនួនដែលលោកអ្នកទើបបានផលិតហើយក្នុងស្ថាប័នរបស់លោកអ្នក។
៥) ចូរពន្យល់ថា ហេតុអ្វីបានជាលោកអ្នកចង់ចូលរួមសិក្សាក្នុងវគ្គសិក្សានេះ?
៦) តើលោកអ្នករំពឹងថា នឹងទទួលបានចំណេះដឹងអ្វីខ្លះពីវគ្គសិក្សានេះ?
៧)ហេតុអ្វីបានលោកអ្នកគិតថា វាមានសារៈសំខាន់ក្នុងការធ្វើសេចក្តីរាយការណ៍ពីកសិកម្ម និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា?
៨) លោកអ្នកអាចដាក់ពាក្យជាភាសាខ្មែរ និងភាសាអង់គ្លេស។
- Conditions of participation:
► Be a Cambodian journalist;
► Currently work in a media (print, radio, TV or online) in Cambodia;
► Commit to produce and broadcast content during the module.
CFI will cover the transport from your home city, the accommodation, the catering and local transport in Siem Reap during the whole session for all participants.
- You want to apply (in English or in Khmer):
► Send to
[email protected] a short biography, a CV, a short description of your media, a short selection of previous productions (article, video, audio…)
and answer those 3 questions:
► Why do you want to participate to this module?
► What do you expect to learn in this module?
► Why do you think it’s important to report on agriculture and environment in Cambodia?