ពីនេះ ពីនោះ
«​បិណ្ឌ​»​មានន័យ​ច្បាស់លាស់​ដូចម្តេច​?
27, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​បិណ្ឌ​» មានន័យថា ដុំ​បាយ​ដែល​គេ​ពូត​ឲ្យ​ទៅជា​ដុំ ដែល​ធ្វើ​ពី​បាយដំណើប​ជាដើម ដែល​លាយ​ជាមួយ​សណ្តែក​ស សណ្តែកក្រហម ល្ង និង​មាន​ផ្កា​ស្រស់ និង​ទង់ព្រលឹង​ដាក់​នៅ​ពីលើ​បាយបិណ្ឌ​ផងដែរ សម្រាប់​ពុទ្ធបរិស័ទ​បោះ​នៅ​កៀន​ព្រះវិហារ ឬ​ក្រៅ​វត្ត ដែល​គេ​ជឿថា​នឹងមាន​ប្រេត មក​ចាំ​ទទួល​។


 
​ភាគច្រើន​គេ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដែលមាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​១​រោច រហូតដល់​១៥​រោច ។ សម្រាប់​ឆ្នាំនេះ​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា រហូតដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​។ 
 
​បើតាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត បុណ្យកាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ អាច​ហៅ​ខ្លី​ថា កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ​ក៏បាន​។ មាន​ពាក្យ​ដែលមាន​បិណ្ឌ​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​មានន័យថា កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ នោះ​មានដូចជា បិណ្ឌបាត​(​ចង្ហាន់​ដាក់​បាត្រ ឬ​ចង​ហន់​រាប់បាត្រ​), បិណ្ឌបាតចារិកវត្ត​(​ព្រះសង្ឃ​និមន្ត​រក​ចង្ហាន់​ដែល​បិណ្ឌ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​), ផ្កាបិណ្ឌ​(​គ្រឿង​លម្អ​ដែល​រចនា​ដោយ​ស្ពាន់ក្រាប់​មា​ដង​ដោត​បាន សម្រាប់​សម្គាល់​ក្នុង​ពិធី​កាន់បិណ្ឌ​)​ជាដើម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com