ជាតិ
ធនាគាជាតិដកអាជ្ញាបណ្ណពីគ្រឹះស្ថានឥណទាន និងអាជីវកម្មប្ដូរប្រាក់ចំនួន៩
× ភ្នំពេញ៖ គ្រឹះស្ថានឥណទាន និងកន្លែងប្ដូរប្រាក់ចំនួន៩ ត្រូវបានធនាគារជាតិបញ្ឈប់ការធ្វើអាជីវកម្ម ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិ។
ធនាគារជាតិបានដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ លើក្រុមហ៊ុន ឡឺរ៉ូស៊េ ហ្វាយនែនសល លីស៊ីង ភីអិលស៊ី, រួមទាំងមោឃភាពវិញ្ញាបនប័ត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន ៥ មានដូចជា ចំរើន ចំរើន ហ្វាយនែន ម.ក, អេច អូ អ អេស ក្រេឌីត ម.ក, មិត្តភាព ហ្វាយនែន ម.ក, ហ្វ៊ែរ ឃែភីថល ម.ក, សូពន្លឺ ហ្វាយនែន ម.ក។
ជាមួយគ្នានេះធនាគារជាតិ ក៏បានដកអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ចំនួន ២ គឺ ក្រុមហ៊ុន ឃែស អ៊ិបធើណេសិនណល ឯ.ក យីយោ (ឃែស ឃិង), ក្រុមហ៊ុន អេហ្វអិនស៍ យូណាយធីត អ៊ិនវេសម៊េន ឯ.ក និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ចំនួន១ លើម្ចាសអាជីវកម្មដែលមានឈ្មោះថា សុខ ស្រីល័ក្ខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានធនាគារជាតិ៕
Tag:
សេដ្ឋកិច្ច
ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com