កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd រំពឹង​បាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០១៩ ទោះ​ទើប​រកបាន​តិចតួច​នៅ​ចុងឆ្នាំ​២០១៨​ក៏ដោយ​
30, Sep 2018 , 9:30 pm        
រូបភាព
ក្លិប Manchester United បាន​ព្យាករណ៍​ទុក​ថា​ប្រាក់ចំណូល​របស់​ពួកគេ​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ស​ម្រា​ប់​ឆ្នាំ ២០១៩ បើទោះបីជា​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​លទ្ធផល​ចំណូល​ទាប​សម្រាប់​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០១៨ នេះ​ក៏ដោយ​។​


​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ម្ចាស់​ជើងឯក​ពាន​លំដាប់​កំពូល​អង់គ្លេស ២០ សម័យកាល​បាន​និយាយថា​ប្រាក់​ដែល​រកបាន​មុនពេល​គិត​លើ​ការប្រាក់ ពន្ធ រំ​លោះ និង​សងបំណុល (EBITDA) សម្រាប់​ឆ្នាំ ២០១៩ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ចន្លោះ​ពី ១៧៥ លាន​ផោន (២៣០​លាន​ដុល្លារ​អាមេរិក​) ដល់ ១៩០ លាន​ផោន (២៥០​លាន​ដុល្លារ​អាមេរិក​)​។​
 
​រីឯ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ ២០១៩ ក្លិប​ដែលមាន​អ្នកចាត់ការ​ទៅ​លោក Jose Mourinho រំពឹងថា​នឹង​ទទួលបាន​ចន្លោះ​ពី ៦១៥ លាន​ផោន (៨១០​លាន​ដុល្លារ​អាមេរិក​) ដល់ ៦៣០ លាន​ផោន (៨២៩​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​។​
 
​បើតាម​របាយការណ៍​ពី​ការកែតម្រូវ EBITDA សម្រាប់​រដូវ​កាល​មុន ២០១៧-២០១៨ មាន​ចំនួន ១៧៧,១ លាន​ផោន (២៣៣​លាន​ដុល្លារ​) និង​ចំណូល ៥៩០ លាន​ផោន (៧៧៧​លាន​ដុល្លារ​)​។​
Man Utd បច្ចុប្បន្ន​ស្ថិតនៅ​លេខ​រៀង​ទី​៧​បណ្តោះអាសន្ន​ក្នុង​តារាង​ចំណាត់ថ្នាក់ Premier League បន្ទាប់ពី​ប្រកួត​៦​លើក ឈ្នះ​៣ ស្មើ​១ និង​ចាញ់​២​លើក មាន​១០​ពិន្ទុ​៕ 

Tag:
 បាល់ទាត់​
  Manchester United
  ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com