ជាតិ
សង្គមជាតិ
ភ្លៀង​បន្ត​ធ្លាក់​នៅ​បណ្តា​ខេត្ត​មួយចំនួន រហូតដល់​ថ្ងៃទី​១១ ខែតុលា​
05, Oct 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅតាម​បណ្តា​ខេត្ត​ដែល​នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​១១ ខែតុលា ដោយសារតែ​ទទួលរង​ប្រព័ន្ធ​សម្ពាធ​ទាប​បានអូសបន្លាយ​លើ​អាង​ទន្លេមេគង្គ ដែល​បាតុភូត​នេះ នឹង​អាច​បង្ក​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្ពស់​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា បាតុភូត​នេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន  ដូចជា ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ពេញ​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​១១ ខែតុលា​។ ចំណែក​រាជធានី​ភ្នំពេញ  នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ទាប​៕  
 
 

Tag:
 ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com