ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ចរាចរណ៍កកស្ទះខ្លាំង នៅតាមបណ្តាផ្លូវជាតិចេញពីក្រុងភ្នំពេញ
07, Oct 2018 ,
1:09 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ប្រជាពលរដ្ឋគ្រប់រូប បាននាំគ្នាធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ទៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ដងផ្លូវធំ_តូច ក្នុងក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ ខុសប្លែកខ្លាំងពីថ្ងៃធម្មតា។ ផ្ទុយទៅក្នុងថ្ងៃនេះ ផ្លូវជាតិនានាចេញពីរាជធានីភ្នំពេញ មានកាស្ទះចរាចរណ៍ខ្លាំង។ ជាក់ស្តែងនៅផ្លូវជាតិលេខ១ មានស្ទះចរាចរណ៍ ចាប់ពីមុខវត្តកំពង់ភ្នំ ដល់ស្ពានអ្នកលឿង។ នេះបើយោងតាមអ្នកសារព័ត៌មានថ្មីៗ លោក ប៉ាន បូនី ស្ថិតនៅក្នុុងចំណោមប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន។ ចំណែកឯផ្លូវជាតិលេខ ៧ វិញ ចរាចរណ៍កកស្ទះចាប់ពីគល់ស្ពានជ្រោចង្វារត្រើយខាងលិច រហូតដល់ស្ពានព្រែកតាម៉ាក់។ នៅផ្លូវជាតិលេខ២ ក៏មានការកក់ស្ទះខ្លាំងផងដែរ នៅចំណុចផ្សារសំរោងយ៉ោង។
សូមទស្សនារូបភាពដែលក្រុមការងារនៃសារព័ត៌មានថ្មីៗបានផ្តិតយក ដូចតទៅ៖
ទិដ្ឋភាពតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ភ្ជុំបិណ្ឌ
ស្ទះចរាចរណ៍
ផ្លូវជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម